ព័ត៌មានអន្តរជាតិ

Update: អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ប្រឈមមុខនឹងការកាត់ទោស ប្រមាថព្រះចេស្តា  

Update: ការិយាល័យអគ្គមេធាវី បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP។

លោក Prayuth Pecharakun អ្នក​នាំ​ពាក្យ​អគ្គ​មេធាវី​បាន​ថ្លែង​ថា លោក ថាក់ស៊ីន នឹង​ត្រូវ​កោះ​ហៅ​ទៅ​តុលាការ​ នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដ៏តឹងរ៉ឹង​របស់​ព្រះរាជាណាចក្រថៃ។

ការសម្រេចចិត្តនេះ កើតឡើងចំពោះលោកថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីពីរសម័យកាលដែលត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ ២០០៧ ដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ ខណៈដែលគណបក្សភឿថៃរបស់លោកបានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលចម្រុះ។

លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា “អគ្គមេធាវីបានសម្រេចចោទប្រកាន់ថាក់ស៊ីន ពីបទប្រមាថរាជានិយម”។ 

“អគ្គមេធាវីមិនអាចនាំគាត់ទៅតុលាការនៅថ្ងៃនេះបានទេ ដូចដែលមេធាវីរបស់គាត់ (ថាក់ស៊ីន) បាននិយាយថាគាត់មាន Covid”។

លោក Winyat Chatmontree មេធាវី​របស់​លោក Thaksin បាន​និយាយ​ថា លោក​នឹង​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ។

លោក Winyat បានប្រាប់អ្នកយកព័ត៌មានថា “គាត់ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញភាពគ្មានកំហុសរបស់គាត់នៅក្នុងប្រព័ន្ធយុត្តិធម៌” ។

ប្រទេស​ថៃ​មាន​ច្បាប់​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែល​ការពារ​ព្រះមហាក្សត្រ Maha Vajiralongkorn និង​គ្រួសារ​ស្និទ្ធស្នាល​របស់​ព្រះអង្គ ដោយ​ការចោទប្រកាន់​នីមួយៗ​ នាំមក​នូវ​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១៥ ឆ្នាំ​។

ករណីប្រឆាំងនឹងលោកថាក់ស៊ីន ទាក់ទងនឹងការអត្ថាធិប្បាយដែលគាត់បានធ្វើនៅក្នុងឆ្នាំ ២០១៥ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ហើយជាករណីចុងក្រោយបំផុត នៅក្នុងជម្លោះផ្លូវច្បាប់ដែលគាត់បានប្រយុទ្ធ។

នៅពេលដែលគាត់ត្រលប់មកប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំមុន មហាសេដ្ឋីអតីតម្ចាស់ក្លឹប Manchester City ត្រូវបានជាប់ពន្ធនាគារពីបទពុករលួយ និងបំពានអំណាចតាំងពីសម័យគាត់កាន់តំណែង។

មិនយូរប៉ុន្មាន ព្រះមហាក្សត្របានកាត់ទោស លោក ថាក់ស៊ីន ពីប្រាំបីឆ្នាំមកមួយ ហើយគាត់ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីដើមឆ្នាំនេះ ដោយបានបង្ហាញខ្លួនជាសាធារណៈជាច្រើន ចាប់តាំងពីពេលនោះមក៕

To Top