ព័ត៌មានអន្តរជាតិ

ប៉ូលិសហុងកុង ចាប់ខ្លួនមនុស្សចំនួន ៦នាក់ពាក់ព័ន្ធនឹងការបង្ហោះសារ តាមអ៊ីនធើរណេតក្នុងបំណងបះបោរ

AFP

ហុងកុង៖ នៅថ្ងៃអង្គារនេះ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ ស្ថិតក្រោមច្បាប់សន្តិសុខថ្មីរបស់ទីក្រុងពីបទ “បង្ហោះសារដោយចេតនាបំបះបំបោរ” តាមប្រព័ន្ធអ៊ីនធើរណេត ។

នាយកដ្ឋានសន្តិសុខជាតិនៃកងកម្លាំងប៉ូលិសហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីចំនួន៥នាក់ និងបុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទ “បង្ហោះសារក្នុងចេតនាបំផុសគំនិតលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គមអនាមិក ចាប់តាំងពីខែមេសា ឆ្នាំ២០២៤” ។

ប៉ូលិសបានបញ្ជាក់ថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំខ្លួនរួចហើយនៅក្នុងពន្ធនាគាររបស់ស្ត្រី ដែលមានសន្តិសុខយាមកាមត្រឹមត្រូវ ។

លោក Chris Tang ប្រធានសន្តិសុខ បានបញ្ជាក់ថា ស្ត្រីដែលត្រូវឃុំខ្លួននោះ គឺឈ្មោះ Chow Hang-tung ដែលជាសកម្មជនដ៏លេចធ្លោមួយរូប ដែលត្រូវបានជាប់ពន្ធនាគារតាំងពីឆ្នាំ២០២១ ។

ប្រធានសន្តិសុខរូបនេះក៏បានបញ្ជាក់ថា ទំព័រហ្វេសប៊ុកដែលត្រូវចោទនោះគឺមានឈ្មោះ “ក្លឹប Chow Hang-tung” ។

ជនជាប់ចោទ Chow គឺជាអតីតមេដឹកនាំនៃសម្ព័ន្ធភាព ក្រុងហុងកុងដែលត្រូវបានរំសាយនៅពេលនេះ ដែលបានរៀបចំការប្រុងប្រយ័ត្នអុចភ្លើងទៀន ប្រចាំឆ្នាំនៅក្នុងទីក្រុងហុងកុង ដើម្បីកាន់ទុក្ខជនរងគ្រោះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នៅគ្រាដែលក្រុងប៉េកាំង បានបញ្ជូនកងទ័ពទៅកាន់ទីលាន Tiananmen ដើម្បីលុបបំបាត់ការតវ៉ានេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top