ព័ត៌មានអន្តរជាតិ

លោក Xi Jinping គូសបញ្ជាក់ ក្នុងកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ នៃការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនថា ត្រូវជំរុញឱកាសការងារឱ្យបានពេញលេញ និង ប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គល និងអារម្មណ៍សុវត្ថិភាព របស់អ្នកធ្វើការគ្រប់រូប ដោយឥតឈប់ឈរ

កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្រុងប៉េកាំង ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ ស្តីពីការជំរុញឱកាសការងារ ឱ្យបានពេញលេញ និងប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានធ្វើជាអធិបតី និងគូសបញ្ជាក់ថា ការជំរុញឱកាសការងារ ឱ្យបានពេញលេញនិង ប្រកបដោយគុណភាពខ្ពស់គឺ ជាទិសដៅថ្មីនិង បេសកកម្មថ្មី នៃឱកាសការងារ ក្នុងយុគសម័យថ្មីនិងដំណើរអភិវឌ្ឍន៍ថ្មី ។ យើងត្រូវប្រកាន់ខ្ជាប់ នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ ទុកប្រជាជនជាចម្បង អនុវត្តយ៉ាង ពេញលេញនូវគោលការណ៍ ណែនាំស្តីពីអ្នកធ្វើការ ប្រកបការងារដោយម្ចាស់ការ ការប្រកបការងារ តាមរយៈការសម្រួលទីផ្សារ ព្រមទាំង រដ្ឋាភិបាល ជំរុញ ដល់ការប្រកបការងារ និង លើកទឹកចិត្តដល់ការបង្កើតអាជីព ដើម្បីបង្កើនអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គល និងអារម្មណ៍ សុវត្ថិភាព របស់អ្នកធ្វើការគ្រប់រូប ដោយឥតឈប់ឈរ ក៏ដូចជាផ្តល់ការទ្រទ្រង់យ៉ាងខ្លាំង ដល់ការជំរុញដោយគ្រប់ជ្រុង ជ្រោយនូវការកសាង ប្រទេសខ្លាំងក្លា និងបុព្វហេតុ ដ៏មហិមានៃការស្តារភាពរុងរឿង របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

To Top