បាងកក៖ នៅថ្ងៃពុធនេះ ព្រះរាជអាជ្ញាបានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នឹងត្រូវចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ និង បទឧក្រិដ្ឋកម្មតាមកុំព្យូទ័រ ។
លោក Prayut Phetcharakhun អ្នកនាំពាក្យការិយាល័យ អគ្គមេធាវីបានលើកឡើងថា ការចោទប្រកាន់ ចំពោះលោកថាក់ស៊ីន នឹងត្រូវកំណត់ឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា ក្រោយឹពីសំណើសុំពន្យារពេលកាលពីដំបូងរបស់គាត់ ហើយនៅថ្ងៃពុធនេះ ដោយមានភស្តុតាងថា គាត់បានឆ្លងជំងឺកូវីដ-១៩ ។
ការសម្រេចចិត្តនេះបានធ្វើឡើងខណៈប៉ូលិសបានចោទប្រកាន់ថា ការអត្ថាធិប្បាយ របស់លោក ថាក់ស៊ីន បានធ្វើក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសក្នុងឆ្នាំ២០១៥ បានរំលោភលើច្បាប់ប្រមាថ ព្រះមហាក្សត្រ និងច្បាប់ឧក្រិដ្ឋកម្មតាមកុំព្យូទ័រ ។
ច្បាប់ស្តីពីការប្រមាថ ឬមាត្រា១១២នៃក្រមព្រហ្មទណ្ឌ បានចែងថា ជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែង ដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ស្នងរាជ្យ ឬអ្នកស្នងរាជ្យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១៥ឆ្នាំ ។
អតីតនាយករដ្ឋមន្ត្រី ដែលមានវ័យ៧៤ឆ្នាំរូប នេះបានវិលត្រឡប់មកប្រទេសថៃឡង់ដ៏ ពីការនិរទេសដោយ ខ្លួនឯងកាលពីឆ្នាំមុន ហើយត្រូវបានកាត់ទោស ពីបទចោទប្រកាន់ ជាច្រើនករណី ។ គាត់ត្រូវបានដោះលែង ឱ្យស្ថិតនៅ ក្រៅឃុំក្នុងខែកុម្ភៈចេញពីមន្ទីរ ពេទ្យយោធា ក្នុងទីក្រុងបាងកក ជាកន្លែងដែលគាត់ចំ ណាយ ពេល៦ខែជាប់ពន្ធាគារ រយៈពេល១ឆ្នាំ ។
គួររំលឹកថា លោក ថាក់ស៊ីន ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីឆ្នាំ ២០០១ដល់២០០៦ ហើយបាននិរទេសខ្លួន នៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០០៨ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា