បរទេស៖ សីតុណ្ហភាពនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤៩,៩ អង្សាសេ ខណៈដែលអាជ្ញាធរព្រមានអំពីការខ្វះខាតទឹកនៅក្នុងទីក្រុងដ៏ធំ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានរាយការណ៍ថា “លក្ខខណ្ឌរលកកំដៅធ្ងន់ធ្ងរ” បានកត់ត្រាសីតុណ្ហភាពកាលពីថ្ងៃអង្គារនៅស្ថានីយ៍ជាយក្រុង Delhi ចំនួនពីរនៅ Narela និង Mungeshpur ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យអាកាស ធាតុបាននិយាយថា សីតុណ្ហភាពមានកម្រិតខ្ពស់ជាង ការរំពឹងទុកដល់ទៅ៩អង្សារ។
ក្រុមអ្នកព្យាករណ៍ បានព្យាករណ៍ពីសីតុណ្ហភាព ស្រដៀងគ្នា កាលពីថ្ងៃពុធសម្រាប់ទីក្រុង ដែលមានប្រជាជន ប៉ាន់ប្រមាណជាង ៣០ លាននាក់ ដោយបានចេញសេចក្តីជូនដំណឹង អំពីការព្រមានពណ៌ក្រហម សម្រាប់ប្រជាជន ឱ្យយកចិត្តទុកដាក់។
ការដាស់តឿនពណ៌ក្រហមរបស់ IMD គឺជាការព្រមានថា មាន “លទ្ធភាពខ្ពស់នៃការវិវត្តទៅជាជំងឺគ្រុនក្តៅ និងជំងឺដាច់សរសៃឈាមគ្រប់វ័យ” ជាមួយនឹង “ការថែទាំជាចាំបាច់បំផុត សម្រាប់មនុស្សដែលងាយរងគ្រោះ”។
នាយកដ្ឋានបានបន្ថែមថាកំដៅ នៅតែខ្ពស់សូម្បីតែនៅពេលយប់ ៕