នៅកោះ Gulangyu ដែលពោរពេញដោយពណ៌បៃតង មានអាគារដំបូលមូលពណ៌ក្រហម ដ៏ទាក់ទាញមួយ។
អគារនេះមានប្រវត្តិជាង១១០ឆ្នាំ ត្រូវបានគេហៅថា អាគារ Bagua និងជាអគារនិមិត្តសញ្ញាមួយនៅកោះ Gulangyu ។ នៅពេលដែលលោក Xi Jinping កំពុងធ្វើការនៅក្រុង Xiamen លោកបានធ្លាប់ផ្លាស់ប្តូរជោគវាសនា នៃអគារដែលមានប្រវត្តិសាស្ត្រមួយសតវត្សនេះ។
ថ្ងៃមួយនៅឆ្នាំ១៩៨៦ លោក Xi Jinping ដែលកាលនោះជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការបក្សក្រុង Xiamen និងជាអភិបាលរងក្រុង Xiamen ទើបបានបញ្ចប់របាយការណ៍នៅកោះ Gulangyu នៅពេលលោកដើរចេញពីសាល លោកGong Jieដែលកាលនោះជាប្រធានសារមន្ទីរក្រុង Xiamen និងទទួលខុសត្រូវចំពោះការស្ដារឡើងវិញ នៃអាគារBagua បានទាញគាត់។
អភិបាលរងក្រុង សូមទស្សនាអគារ Bagua។
លោកXi Jinpingបានមកដល់អគារ Bagua ដោយបានដើរជុំវិញទីធ្លា ដើរចូលទៅក្នុងអគារ ហើយឡើងតាមជណ្តើរដែលដំបូល បានលេចទឹកជាយូរមកហើយ ដោយបន្សល់ទុកស្នាមដុះផ្សិត។ ក្មេងម្នាក់បានរត់កាត់ ធ្វើឱ្យរង្គើជាន់អគារ។ ខ្វះប៉ុន្មាន?លោក Xi Jinping ដើរបណ្ដើរសួរបណ្ដើរ។ ៣សែនយាន់ប្រាក់ចិន។ កទទួលនៅថ្ងៃស្អែក។
នៅពេលនោះក្រុងXiamen ត្រូវការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយខ្វះខាតថវិកាគ្រប់ទីកន្លែង។ សម្រាប់ការជួសជុលអគារBagua ទីក្រុងXiamen បានរៃអង្គាសថវិកាចំនួន ៥សែនយាន់ប្រាក់ចិន ក្នុងដំណាក់កាលដំបូង ហើយរដ្ឋបាលជាតិបេតិកភណ្ឌវប្បធម៌ចិន បានផ្ដល់ថវិកាចំនួន ៤៨ម៉ឺនយាន់ប្រាក់ចិន ប៉ុន្តែ វាប្រើប្រាស់ជិតអស់ហើយ។ដូច្នេះ ថវិកាចំនួន៣សែនយាន់ប្រាក់ចិន ដែលត្រូវបានអនុម័តដោយលោកXi Jinping បានដោះស្រាយតម្រូវការបន្ទាន់នៃ ការងារជួសជុលនិងមានតម្លៃខ្លាំងណាស់។
ចាប់តាំងពីឆ្នាំ២០០៥មក សំណង់មេនៃអគារ Bagua បានបើកចំហទៅកាន់ពិភពខាងក្រៅក្នុងនាមជាសារមន្ទី Organ Gulangyu ដោយទទួលបានភ្ញៀវទេសចរជាមធ្យមជាង ៥សែននាក់ជារៀងរាល់ឆ្នាំ។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ “កោះGulangyu: សហគមន៍អន្តរជាតិប្រវត្តិសាស្ត្រ”ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកដោយជោគជ័យ។ក្នុងចំណោមនោះ អគារBaguaដែលជាធាតុស្នូលមួយ នៃបេតិកភណ្ឌវប្បធម៌ពិភពលោកGulangyu ត្រូវបានកោតសរសើរយ៉ាងខ្លាំង ដោយអ្នកជំនាញការពារបេតិកភណ្ឌពិភពលោក របស់អង្គការសហប្រជាជាតិ ៕