ព័ត៌មានអន្តរជាតិ

តួកគី ចាប់ឃុំខ្លួនមន្ត្រីប៉ូលីស ៩នាក់ ជុំវិញការជាប់ពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារ បរាជ័យក្នុងឆ្នាំ២០១៦

អ៊ីស្តង់ប៊ុល ៖ ប៉ូលិសតួកគីនៅថ្ងៃពុធនេះ បានឃុំខ្លួនមន្ត្រីប៉ូលិស ៩ នាក់ នៅក្នុងខេត្តភាគខាងលិចប្រទេស ជុំវិញការចោទប្រកាន់ របស់ពួកគេទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការ ប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា មន្ត្រីប៉ូលីសចំនួន ៦នាក់ដែលបច្ចុប្បន្នកំពុងបម្រើការនៅក្នុងនាយកដ្ឋានប៉ូលីសក្នុងខេត្ដ Izmir រួមជាមួយនឹងអតីតស្នងការរងប៉ូលីសចំនួន ៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ។

ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមដោយការិយាល័យ រដ្ឋអាជ្ញាសាធារណៈ Izmir បន្ទាប់ពីការប្តេជ្ញាចិត្តថា ជនសង្ស័យមានទំនាក់ទំនង ជាមួយសមាជិកនៃចលនា Gulen ដែលជាបណ្តាញដឹកនាំ ដោយគ្រូគង្វាលតួកគីលោក Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

បណ្តាញនេះត្រូវបានចោទប្រកាន់ដោយ រដ្ឋាភិបាលថា បានជ្រៀតចូលទៅក្នុង ការិយាធិបតេយ្យ របស់រដ្ឋហើយបន្ទាប់មកបានប៉ុនប៉ងធ្វើរដ្ឋ ប្រហារនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០១៦ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០ នាក់។ បន្ទាប់ពីការប៉ុនប៉ងនេះ រដ្ឋាភិបាលបានចាប់ផ្តើម ការបង្ក្រាបយ៉ាងទូលំទូលាយលើបុគ្គល ដែលសង្ស័យថាមានទំនាក់ទំនង ជាមួយចលនានេះ៕
ប្រែសម្រួល ឈូក បូរ៉ា
xinhua


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top