ព័ត៌មានអន្តរជាតិ

Update៖ ព្យុះស៊ីក្លូន និងគ្រោះបាក់ដីនៅឥណ្ឌា បណ្តាលឲ្យស្លាប់មនុស្ស៣២នាក់

China Daily

ញ៉ូដេលី៖ ព្យុះស៊ីក្លូន និងគ្រោះបាក់ដីដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបានបង្កឡើង ក្រោយពីព្យុះស៊ីក្លូន Remal បានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ និងជាច្រើននាក់ទៀតបានរងរបួស នៅទូទាំងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា និងរដ្ឋចំនួន៤នៅភាគឦសាន ។

ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ West Bengal ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ក្រោយពីព្យុះស៊ីក្លូន Remal បានកើនឡើងដល់៧នាក់ហើយ ។

ឪពុក និងកូនប្រុសម្នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីនៅក្នុងក្រុង Memari រដ្ឋ East Burdwan។ មនុស្ស២នាក់ទៀតបានស្លាប់ដោយសារការឆក់អគ្គិសនីនៅ Panihati នៅ North 24-Parganas និង Maheshtala នៅ South 24-Parganas ។

បុរសវ័យ៥១ឆ្នាំម្នាក់បានស្លាប់នៅគ្រាដែលបេតុងបានដួលរលំសង្កត់ពីលើគាត់ដោយសារតែភ្លៀងធ្លាក់ឥតឈប់នៅក្នុងតំបន់ Bibir Bagan នៃ Kolkata ទីក្រុង West Bengal ។

ស្ត្រីវ័យ៨០ឆ្នាំម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់គាត់នៅលើកោះ Mousuni ក្នុង South-24 Parganas នៅគ្រាដែលដើមឈើមួយដើមបានដួលរលំមកលើផ្ទះ ។

ចំពោះការស្លាប់ជនទី៧ត្រូវបានរាយការណ៍ពីក្រុង Haldia ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top