បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពពីលោកខាងលិច ជាច្រើនបានលើកឡើងពីការព្រួយបារម្ភថា សមាជិកភាពរបស់ទីក្រុងគៀវ នៃប្លុកនេះមិនគួររំពឹងថានឹងចូលរួម ជាមួយណាតូក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះនោះទេ ។
យោងតាមប្រភពមួយដែលស្និទ្ធនឹងរដ្ឋ បាលរបស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រឆាំងនឹងការកំណត់ ពេលវេលា សម្រាប់ការចូលជាសមាជិក របស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅវ៉ាស៊ីនតោនក្នុងខែកក្កដា។
លោកបានបន្ថែមថា ពួកគេមានការសង្ស័យជាខ្លាំងអំពីការនាំអ៊ុយក្រែនបន្ថែមទៀត តាមផ្លូវចូលជាសមាជិកពេញលេញ របស់អង្គការណាតូក្នុងនៅឆ្នាំនេះ។
កាសែតនោះបានកត់សម្គាល់ថា ខណៈដែលបញ្ហានេះមិនមានការព្រួយបារម្ភ ចំពោះសហរដ្ឋអាមេរិកដូចនឹងប្រទេស អាល្លឺម៉ង់នោះទេ ប្រទេសទាំងពីរបានបង្ហាញនូវការព្រួយបារម្ភ ពីការគំរាមកំហែងរបស់រុស្ស៊ី ចំពោះសម្ព័ន្ធមិត្តដែលនៅសល់ផងដែរ ។
រដ្ឋាភិបាលទីក្រុងមូស្គូ ទោះបីជាយ៉ាងណាក្តី បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការ វាយប្រហារប្លុកយោធា ដែលដឹកនាំដោយ សហរដ្ឋអាមេរិកនោះទេ ដោយបានច្រានចោលការរំពឹងទុក លើបញ្ហានេះថា មិនសមហេតុសមផល ៕
ប្រែសម្រួល៖ស៊ុនលី