ព័ត៌មានអន្តរជាតិ

Update៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថ្លែងថា ផែនការរបស់អង្គការ NATO សំដៅមកលើរុស្ស៊ី អាចបង្កើនល្បឿ នៃការដាក់ពង្រាយមីស៊ីល

Afp

ម៉ូស្គូ៖ កាលពីថ្ងៃពុធ លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើងថា ផែនការឈ្លានពានរបស់អង្គការ NATO សំដៅទៅកាន់ប្រទេសរុស្ស៊ី អាចបង្កើនល្បឿនកំណត់ពេលវេលាសម្រាប់ការអភិវឌ្ឍន៍ និងការដាក់ពង្រាយសក្តានុពលរបស់ទីក្រុងម៉ូស្គូនូវមីស៊ីលដែលបាបាញ់បានរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ។

លោក Ryabkov បានកត់សម្គាល់ថា ការងារស្រាវជ្រាវពាក់ព័ន្ធ និងការត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលបែបនេះត្រូវបានប្រកាសកាលពីឆ្នាំមុន ប៉ុន្តែ “ការបង្ហាញនេះគឺជាបង្កើនការឈ្លានពាន” របស់អង្គការ NATO មកលើប្រទេសរុស្ស៊ី អាចបណ្តាលឱ្យប្រទេសនេះបង្កើនកាលវិភាគរបស់ខ្លួន ។

គួររំលឹកថា កាលពីដើមសប្តាហ៍នេះ លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានអំពាវនាវឱ្យលុបចោលការរឹតបន្តឹងមកលើប្រទេសអ៊ុយក្រែន ដោយប្រើអាវុធដែលផ្តល់ដោយសមាជិកអង្គការ NATO ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ។

ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Stoltenberg អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា អង្គការ NATO មានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន ដោយបានលើកឡើងទៀតថា សម្ព័ន្ធមិត្តកំពុងបង្កើនភាពតានតឹងបន្ថែមទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top