ព័ត៌មានអន្តរជាតិ

ផែនការ វាយប្រហារ ដោយភេវរកម្មនៅ Crimea ដែលគាំទ្រ ដោយអ៊ុយក្រែន ត្រូវបានបំផ្លាញ

AFP

បរទេស ៖ យោងតាមការរបស់ RT ទីភ្នាក់ងារសន្តិសុខជាតិ សហព័ន្ធរុស្ស៊ី (FSB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងផែនការ ភេរវកម្មដែលរៀបចំ ដោយទីក្រុងគៀវ សំដៅលើប្រព័ន្ធផ្លូវដែក នៅតំបន់គ្រីមៀ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ FSB បានកំណត់អត្តសញ្ញាណ អ្នកស្រុកចំនួន៥ នាក់នៅ Crimea ដែលត្រូវបានជ្រើសរើស ដោយយោធាអ៊ុយក្រែន ដើម្បីអនុវត្តការបំផ្ទុះជាបន្តបន្ទាប់ក្នុងគោលបំណង ធ្វើឱ្យចរាចរណ៍ផ្លូវដែកនៅតំបន់នេះមានការរំខាន រួមទាំងចលនាឧបករណ៍យោធាផងដែរ ។

FSB បាននិយាយថា ជនសង្ស័យទី ៥ដែលជាពលរដ្ឋរុស្ស៊ីកើតនៅឆ្នាំ១៩៧០ និង ជាមេដឹកនាំក្រុមដែលត្រូវ បានគេចោទប្រកាន់នោះ ត្រូវបានគេរកឃើញថា បានស្លាប់បន្ទាប់ពីការបំផ្ទុះ IED ដែលគាត់កំពុងព្យាយាម យកចេញពីឃ្លាំងផ្ទុកសារធាតុផ្ទុះ។

គួរឲ្យដឹងដែរថាក្រៅតែពីផែនការ ភេវរកម្មជនសង្ស័យ ក៏ត្រូវបានចោទប្រកាន់ពីបទប្រមូល និងបញ្ជូនព័ត៌មានទៅកាន់ទីក្រុងគៀវ ទាក់ទងនឹងទីតាំង និងចលនារបស់យោធារុស្ស៊ី កន្លែងការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅ Crimea សន្តិសុខនៃស្ពាន Crimea និងការដឹកជញ្ជូនឧបករណ៍បំផ្ទុះសម្រាប់គោលបំណង របស់កងទ័ពរុស្ស៊ីជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top