បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធ ដោយលើកឡើង ពីមនុស្សដែលធ្លាប់ ស្គាល់ពីការពិភាក្សារវាងអ្នកទាំងពីរ ប្រធានាធិបតីជួរមុខ របស់គណបក្សសាធារណរដ្ឋលោក Donald Trump អាចតែងតាំងឱ្យ នាយកប្រតិបត្តិ Tesla លោក Elon Musk ជាទីប្រឹក្សាសេតវិមាន ប្រសិនបើគាត់ឈ្នះការបោះឆ្នោត ក្នុងខែវិច្ឆិកាខាងមុខនេះ។
យោងតាមប្រភពរបស់កាសែត ការណាត់ជួប ដែលអាចធ្វើទៅបានរបស់ Musk គឺមិនត្រូវបានកំណត់ប្រកាសជាសាធារណៈនោះទេ ហើយភាពប្រាដកប្រជា នៃតួនាទីដែលអាចកើតមាន គឺនៅតែមិនច្បាស់លាស់នៅឡើយដូចគនា។
ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋី និងអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេនិយាយថាបានពង្រឹង ទំនាក់ទំនងជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយពិភាក្សាអំពីវិធីដើម្បីផ្តល់ឱ្យ Musk នូវធាតុចូល និងឥទ្ធិពលជាផ្លូវការ លើគោលនយោបាយរដ្ឋាភិបាល។
ប្រភពរបស់ WSJ បានអះអាងថាការសន្ទនាមួយចំនួនរវាង Musk និង Trump បានធ្វើឡើងពាក់ព័ន្ធទៅនឹងបញ្ហាជាច្រើន ដូចជាអន្តោប្រវេសន៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ជាមួយនឹងទស្សនៈរបស់ពួកគេកាន់តែមានភាពស៊ីសង្វាក់គ្នា ជាច្រើនផ្សេងទៀតផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី