បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្តល់ការអនុញ្ញាតឱ្យក្រុងគៀវ ប្រើប្រាស់អាវុធអាមេរិក ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងផ្នែកនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនតំបន់ Kharkov របស់អ៊ុយក្រែន។
ការអះអាង នេះត្រូវបានធ្វើឡើង តាមមន្ត្រីអាមេរិក ដែលបានប្រាប់កាសែត Politico កាលពីថ្ងៃព្រហស្បតិ៍តែ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ លោក Biden បានរក្សាការហាមឃាត់ការធ្វើវាយប្រហារ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
យោងតាម Politico ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងយ៉ាងសម្ងាត់ ទាក់ទងទៅទីក្រុងគៀវមួយរយៈមុនពេលការបញ្ជាក់ជាផ្លូវការរបស់ខ្លួន។
នៅក្នុងការអនុវត្ត ទិសដៅរបស់លោក Biden នឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក ប៉ុន្តែមិនមែនមីស៊ីល ATACMS ដែលត្រូវបានដឹកជញ្ជូនដោយស្ងៀមស្ងាត់ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីដើមខែមេសា ដើម្បីវាយប្រហារក្រុមនៃទឹកដីរុស្ស៊ីជាប់ព្រំប្រទល់តំបន់ Kharkov ដែលរុស្ស៊ីទើបតែបានដណ្តើម កាន់កាប់ទីក្រុងរាប់សិប នោះទេ ៕
ប្រែសម្រួល៖ស៊ុនលី