បរទេស ៖ កាសែត Washington Post បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលែនស្គី បានបណ្តេញមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ដែលចាត់ទុកថា មានភាពជិតស្និទ្ធនឹង សហរដ្ឋអាមេរិក ចេញពីតំណែង ។ ការបណ្តេញចេញជាក់ស្តែង បានកើតឡើងចំពេលដែលក្រុងគៀវ មានការខកចិត្តខ្លាំងឡើង ជាមួយនឹងអ្នកគាំទ្រលោកខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែត Washington Post មិនបានប្រាប់ឈ្មោះមន្ត្រីទាំងអស់ ដែលត្រូវបានបោសសម្អាត ឬនិយាយថា មានប៉ុន្មាននាក់ត្រូវបានបណ្តេញចេញនោះទេ ប៉ុន្តែបានកត់សម្គាល់ថា ការបណ្តេញចេញ បានធ្វើឲ្យមន្ត្រីអាមេរិក មានការព្រួយបារម្ភ។ កាសែតបានរាយការណ៍ថា អ្នកដែលត្រូវ បានបណ្ដេញចេញ គឺជា “មន្ត្រីកំណែទម្រង់ដែលមានឆន្ទៈប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅក្នុងក្រសួងរបស់ខ្លួន ហើយជាអ្នកដែលលេចមុខ ជាពិសេសនៅស្និទជាមួយនឹងទីក្រុងវ៉ាស៊ីនតោន”។
បញ្ជីឈ្មោះដែលត្រូវបានបណ្តេញចេញរួមមានឧបនាយករដ្ឋមន្ត្រី Aleksandr Kubrakov ដែលការបង្ហោះបានពណ៌នាថាបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងការកសាងអ៊ុយក្រែនឡើងវិញ។ តិចជាងមួយឆ្នាំមុន លោក Kubrakov ត្រូវបានគេដាក់ឈ្មោះនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ទំនងជាអ្នកស្នងតំណែងពីរដ្ឋមន្ត្រីការពារជាតិ Aleksey Reznikov ។
ការប្រេះឆាក្នុងភាពជាអ្នកដឹកនាំរបស់អ៊ុយក្រែនគឺគ្មានអ្វីថ្មីទេ ដោយទស្សនាវដ្តី Time បានរាយការណ៍នៅក្នុងខែវិច្ឆិកាថា ជំនួយការរបស់ ហ្សេលែនស្គី ជាច្រើនបានចាត់ទុកគាត់ថាជា “វង្វេងស្មារតី” ហើយបានកត់សម្គាល់ពីអារម្មណ៍ ដែលកំពុងកើនឡើងរបស់គាត់ចំពោះ “ការក្បត់” នៅក្នុងដៃរបស់អ្នកឧបត្ថម្ភ លោកខាងលិចរបស់គាត់ ។ អាណត្តិរបស់លោក Zelensky ជាប្រធានាធិបតីបានផុតកំណត់នៅដើមខែនេះ បន្ទាប់ពីលោកបានបដិសេធមិនរៀបចំ ការបោះឆ្នោតប្រធានាធិបតី ដែលបានគ្រោងទុកក្នុងខែមីនា ៕
ប្រែសម្រួលៈ ណៃ តុលា