ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកូរ៉េខាងជើង ដាក់បញ្ជាឲ្យអង្គភាពធំៗ របស់ខ្លួនបាញ់គ្រាប់រ៉ុក្កែត ដើម្បីឆ្លើយតបទៅនឹង ចំណាត់ការរបស់កូរ៉េខាងត្បូង

CGTN

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា អង្គភាពរ៉ុក្កែតធំៗជាច្រើន របស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) ឲ្យធ្វើការ វាយប្រហារ និងបាញ់អាវុធថាមពល ដែលស្ថិតក្រោមការបញ្ជា របស់មេដឹកនាំកំពូលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅ នឹងចំណាត់ការរបស់កូរ៉េខាងត្បូង ដែលបានរំលោភបំពានមកលើប្រទេសខ្លួន ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានលើកឡើងថា ការបាញ់ប្រហារនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពី “ផលវិបាកអ្វីដែលគូប្រជែងរបស់យើងនឹងជួបប្រទះ ប្រសិនបើពួកគេបង្ករឿងមកដល់យើង” ។

លោក គីម បានអំពាវនាវឱ្យកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ត្រៀមខ្លួនឱ្យបានហ្មត់ចត់បន្ថែមទៀតដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងការរារាំងសង្គ្រាម និងទទួលយកគំនិតផ្តួចផ្តើមក្នុងសង្គ្រាមនៅពេលណាក៏បាន និងស្ថិតក្រោមស្ថានភាពបន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top