ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវបានគេរកឃើញថា មានកំហុសក្នុងសំណុំរឿងប្រាក់បំរុង

Kyodo

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេរកឃើញថា មានពិរុទ្ធលើការចោទប្រកាន់ ទាក់ទងនឹងការបិទបាំងប្រាក់ ដែលបានបង់ជំនួសលោកឱ្យ តារាអាសអាភាសមុនការបោះឆ្នោតឆ្នាំ២០១៦ ដែលធ្វើឱ្យលោកក្លាយជា អតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោស ក្នុងសំណុំរឿងព្រហ្មទណ្ឌ។

បុរសអាយុ ៧៧ឆ្នាំដែលនឹងត្រូវតែងតាំងជា បេក្ខជនប្រធានាធិបតីនៃសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកានៅឯសន្និបាតជាតិរបស់ គណបក្សនៅក្នុងខែកក្កដានោះ ត្រូវបានគេរកឃើញថា មានពិរុទ្ធលើបទឧក្រិដ្ឋទាំង ៣៤ នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅក្នុងការ កាត់ក្តីនៅតុលាការក្នុងទីក្រុងញូវយ៉ក។

គណៈវិនិច្ឆ័យបានឈានដល់ សាលក្រមតាមរយៈកិច្ចពិភាក្សាបិទទ្វារពីរថ្ងៃ បន្ទាប់ពីសវនាការជាច្រើនសប្តាហ៍ នៅក្នុងសំណុំរឿងដំបូងក្នុងចំណោម ៤ករណី ដែលអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានចោទប្រកាន់។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯតុលាការបន្ទាប់ពីសាលក្រមថា “នេះគឺជាការកាត់ក្តីដ៏តឹងរ៉ឹងដោយចៅក្រម ដែលមានជម្លោះដែលពុករលួយ” ។ លោក​បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​រូបលោក​គឺ​គ្មាន​មូលដ្ឋាន។

លោក​បាន​ថ្លែង​ថា “សាលក្រម​ពិត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា​ដោយ​ប្រជាជន ដោយ​សំដៅ​ទៅ​លើ​ការ​ បោះ​ឆ្នោត​នាពេលខាង​មុខ ដោយ​បន្ថែម​ថា យើង​មិន​បាន​ធ្វើ​ខុស​នោះទេ ខ្ញុំ​ជា​មនុស្ស​ស្លូត​ត្រង់​ណាស់” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top