ព័ត៌មានអន្តរជាតិ

យោធា​អ៊ុយក្រែន វាយ​ប្រហារ​លើ​សាឡាង ឆ្លង​កាត់ច្រក Kerch ដោយ​កាំជ្រួច ATACMS

AFP

គៀវ៖ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Facebook ថា យោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានវាយប្រហារលើសាឡាងឆ្លងកាត់ច្រកសមុទ្រ Kerch ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សាឡាងពីរគ្រឿង ត្រូវបាន “ខូចខាតយ៉ាងសំខាន់” នៅក្នុងការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សាឡាងមួយក្នុងចំណោមសាឡាងមួយ បានរសាត់ទៅដោយរារាំងប្រតិបត្តិការទាំងមូលនៃការឆ្លងកាត់ច្រកខាងលើនេះ។

យោងតាមសេចក្តីថ្លែងការណ៍ ការឆ្លងកាត់នេះត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ដើម្បីគាំទ្រដល់ការប្រមូលផ្តុំកងទ័ពរបស់ខ្លួននៅគ្រីមៀ ហើយការដឹកជញ្ជូនយោធារបស់រុស្ស៊ី នៅលើឧបទ្វីបត្រូវបាន “បំផ្លាញយ៉ាងធ្ងន់ធ្ងរ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top