ព័ត៌មានអន្តរជាតិ

ពន្ធគយរបស់អឺរ៉ុប លើរថយន្ត EV របស់ចិនប៉ះពាល់ ដល់ការអភិវឌ្ឍន៍ របស់អឺរ៉ុបរយៈពេលវែង

Xinhua

ប៉េកាំង៖ អ្នកវិភាគនយោបាយ ជនជាតិក្រូអាតព្រមានថា អត្រាពន្ធខ្ពស់ របស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន (EVs) អាចជះឥទ្ធិពលអវិជ្ជមាន ដល់ការអភិវឌ្ឍន៍រយៈពេលវែង នៃឧស្សាហកម្មរថយន្តអឺរ៉ុប ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួ លោក Kresimir Macan បានឲ្យដឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក លើពន្ធគយរបស់សហភាពអឺរ៉ុប សម្រាប់រថយន្ត EV របស់ចិននឹងមិនផ្តល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចអឺរ៉ុបនោះទេ។

លោក​បាន​កត់​សម្គាល់​ថា ពន្ធ​ដែល​បាន​បង្ហាញ​ជា​ប្រវត្តិសាស្ត្រ​ថា​មាន​ “គ្រោះថ្នាក់” ដល់​សេដ្ឋកិច្ច​ពិភពលោក​នឹង​ បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

កាលពីថ្ងៃទី១៤ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសពន្ធថ្មីលើទំនិញ នាំចូលពីប្រទេសចិន រួមទាំងរថយន្ត EV បន្ថែមលើពន្ធ ដែលមានស្រាប់នៅក្រោមផ្នែកទី៣០១ ។ ពន្ធបន្ថែមនឹងដំឡើងពន្ធ លើការនាំចូលរថយន្ត EV របស់ចិនដល់ ១០០ភាគរយនៅឆ្នាំនេះ។

កាលពីខែតុលាឆ្នាំមុន គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំង នឹងការឧបត្ថម្ភធនលើការ នាំចូលរថយន្ត EV ពីប្រទេសចិន ហើយត្រូវបានកំណត់ថាតើពន្ធដារ គួរតែត្រូវបានដាក់ដើម្បីការពារក្រុមហ៊ុនផលិតរបស់សហភាពអឺរ៉ុប ពីដៃគូប្រកួតប្រជែងរបស់ចិនដែរឬទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top