បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃសុក្រថា ក្រុមយោធារុស្ស៊ី សរុបចំនួន៧៥នាក់ ដែលអាចមាន គ្រោះថ្នាក់ដល់ជីវិត នៅក្នុងការចាប់ឃុំឃាំងអ៊ុយក្រែន ត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេសកំណើត របស់ពួកគេវិញ ជាផ្នែកមួយ នៃការផ្លាស់ប្តូរអ្នកទោស ចុងក្រោយបំផុតរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវហើយនេះ មានស្មើគ្នានៃជនជាតិអ៊ុយក្រែន ត្រូវបានប្រគល់ ទៅឱ្យទីក្រុងគៀវដែរ ។
សេចក្តីថ្លែងការណ៍បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានសម្របសម្រួល ដោយការសម្រុះសម្រួលពីប្រទេសអារ៉ាប់រួម ដែលបានផ្តល់ជំនួយ មនុស្សធម៌ផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែង នាពេលកន្លងមក ។
យោងតាមអាជ្ញាធររុស្ស៊ី បានឱ្យដឹងថា អ្នកជាប់ឃុំ ដែលត្រូវបានដោះលែងនាពេលនេះ កំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រ និងសរីរវិទ្យាចាំបាច់ ហើយនឹងត្រូវផ្ទេរទៅទីក្រុងម៉ូស្គូ ដើម្បីព្យាបាល និងស្តារនីតិសម្បទាឡើងវិញផងដែរ ។
ក្រសួងការពារជាតិ ក៏បានផ្សព្វផ្សាយវីដេអូបង្ហាញ ពីការទទួល អ្នកត្រឡប់មកផ្ទះវិញដែរហើយ វីដេអូឃ្លីបបង្ហាញពីទាហាន ត្រូវបានផ្ទេរនៅក្នុងឡាន ក្រុងជាច្រើន ។ អតីតយោធាដែលបានវិលត្រឡប់ ត្រូវបានផ្តល់ឱ្យនូវទូរស័ព្ទដៃ ដើម្បីឱ្យពួកគេអាចទូរស័ព្ទ ទៅសាច់ញាតិនិងមនុស្ស ជាទីស្រលាញ់របស់ពួកគេ ៕
ប្រែសម្រួល៖ស៊ុនលី