ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បដិសេធការដកការរឹតបន្តឹង លើស្ថានកុងស៊ុលអេស្ប៉ាញ

Ynetnews

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា លោកបានច្រានចោលសំណើរបស់សមភាគីអេស្ប៉ាញលោក Jose Manuel Albares ដើម្បីដកការរឹតបន្តឹងលើស្ថានកុងស៊ុលអេស្ប៉ាញ នៅទីក្រុងយេរ៉ូសាឡឹម។

កាលពីមួយសប្តាហ៍មុន អ៊ីស្រាអែល បានប្រកាសថា ស្ថានកុងស៊ុល ត្រូវបានហាមឃាត់មិនឱ្យផ្តល់សេវាដល់ពលរដ្ឋប៉ាឡេស្ទីនពីតំបន់ West Bank បន្ទាប់ពីការសម្រេចចិត្តរបស់អេស្ប៉ាញក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ដោយពន្យល់ពីការបដិសេធនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Katz បានកត់សម្គាល់ថា “ទំនាក់ទំនងណាមួយរវាងស្ថានកុងស៊ុលអេស្បាញ នៅទីក្រុងយេរ៉ូសាឡឹម និងប្រជាជននៅក្នុងអាជ្ញាធរប៉ាឡេស្ទីន បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់អ៊ីស្រាអែល ហើយនឹងត្រូវបានហាមឃាត់ទាំងស្រុង”។

លោក Katz បានព្រមានថា ភាគីអ៊ីស្រាអែល នឹង “អនុវត្តយ៉ាងតឹងរ៉ឹងនូវគោលការណ៍ណែនាំ ហើយប្រសិនបើមានការបំពាន វិធានការបន្ថែមនឹងត្រូវបានចាត់វិធានការរហូតដល់ការបិទស្ថានកុងស៊ុល”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top