បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានសភាអាមេរិកបានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភា ក្នុងការបង្ហាញការគាំទ្រចំពោះទីក្រុងយេរូសាឡឹម និងទោះបីជាមានការបែកបាក់ផ្នែកនយោបាយជុំវិញប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក៏ដោយ។
លិខិតមួយដែលបានចេញផ្សាយដោយប្រធានសភាលោក Mike Johnson កាលពីថ្ងៃសុក្របាននិយាយថាការអញ្ជើញត្រូវបានបន្តដើម្បីគូសបញ្ជាក់ពីសាមគ្គីភាពរបស់អាមេរិកជាមួយនឹងអ៊ីស្រាអែលប៉ុន្តែទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទសម្រាប់សុន្ទរកថាមិនត្រូវបានបញ្ជាក់ទេ។
ការអញ្ជើញដែលត្រូវបានចុះហត្ថលេខាផងដែរដោយមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាដែលមានដូចជាលោក Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យ រួមជាមួយមេដឹកនាំគណបក្សសាធារណរដ្ឋរបស់ព្រឹទ្ធសភាលោក Mitch McConnell និងមេដឹកនាំគណបក្សប្រជាធិបតេយ្យ Hakeem Jeffriesផងដែរ។
គួរឲ្យចាប់អារម្មណ៍គេសង្កេតឃើញថាដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Netanyahu បានលាតត្រដាងការបែកបាក់គ្នាក្នុងចំណោមសមាជិកសភាអាមេរិក ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាធិបតេយ្យ នៅពេលដែលគំនិតនេះត្រូវបានដាក់ចេញនៅក្នុងខែឧសភា៕ ប្រែសម្រួល៖ស៊ុនលី