ស្តុកខុម៖ ប្រទេសស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក ណ័រវេសន៍ និងអ៊ីស្លង់ បានចេញសេចក្តីថ្លែងការណ៍រួមនៅទីនេះកាលពីថ្ងៃសុក្រដោយសន្យាថា នឹងបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែន ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb, នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen, នាយករដ្ឋមន្រ្តីន័រវេស Jonas Gahr Store, នាយករដ្ឋមន្ត្រីអ៊ីស្លង់ Bjarni Benediktsson និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចូលរួមកិច្ចប្រជុំកំពូល Nordic-Ukrainian លើកទី៣ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ។
សេចក្តីថ្លែងការណ៍រួមដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលបានសង្កត់ធ្ងន់ថា ប្រទេសទំាង៥នឹងបន្តផ្តល់ការគាំទ្រផ្នែកស៊ីវិល និងយោធាដល់ប្រទេសអ៊ុយក្រែន ។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដែរ ប្រទេសស៊ុយអែត ណ័រវេសន៍ និងអ៊ីស្លង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយនឹងអ៊ុយក្រែន ដោយសន្យាផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន យើយកិច្ចព្រមព្រៀងនេះក៏បូករួមបញ្ចូលទាំងការគាំទ្រសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបនាពេលអនាគតរបស់អ៊ុយក្រែន និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO)ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា