សិង្ហបុរី៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងថ្លែងសុន្ទរកថានៅក្នុងសន្និសិទស្តីអំពីសន្តិសុខ ដែលគេហៅថា Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរីដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ ។
អ្នករៀបចំកិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់អាស៊ី វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ហៅកាត់ថា (IISS) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លោក Zelenskyy នឹងចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី៧នៃកិច្ចសន្ទនា Shangri-La ដែលមានចំណងជើងថា “ការស្រមើលស្រមៃឡើងវិញនូវដំណោះស្រាយសម្រាប់សន្តិភាពសកល និងស្ថិរភាពនៅក្នុងតំបន” ។
វិទ្យាស្ថាន IISS ក៏បានប្រាប់ដល់ទូរទស្សន៍ CNA កាលពីថ្ងៃសៅរ៍ថា លោក Zelenskyy នឹងចូលរួមដោយផ្ទាល់ ខណៈដែលរូបគាត់ស្វែងរកការប្រមូលផ្តុំការគាំទ្រដល់ក្រុង គៀវ ខណៈដែលការវាយលុករបស់រុស្ស៊ី បានធ្វើឡើងនៅលើដីគោក ។ នៅមុននេះ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍មកថា គាត់នឹងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណជាច្រើនបាន បញ្ជាក់ដូច្នេះ ។
លោក Bastian Giegerich អគ្គនាយកនៃវិទ្យាស្ថាន IISS និងជានាយកប្រតិបត្តិ បានលើកឡើងថា
“វត្តមានរបស់លោក Volodymyr Zelenskyy នៅឯការសន្ទនា IISS Shangri-La មកនៅនេះជាពេលវេលាដ៏សំខាន់មួយ ហើយយើងរង់ចាំដោយអន្ទះសារនូវសុន្ទរកថារបស់គាត់” ។
សម្រាប់ការធ្វើសន្និសីទនេះនឹងចាប់ផ្តើមនៅម៉ោង១១និង៣០នាទីព្រឹកម៉ោងនៅប្រទេសសិង្ហបុរី ហើយនឹងត្រូវបានចាក់ផ្សាយនៅលើគេហទំព័ររបស់វិទ្យាស្ថាន IISS និងប៉ុស្តិ៍ YouTube ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា