បរទេស៖ អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា សង្រ្គាមនៅតំបន់ហ្គាហ្សានឹងមិនបញ្ចប់ទេ រហូតដល់ក្រុមហាម៉ាស់ត្រូវចាញ់។ ផ្ទុយនឹងលក្ខខណ្ឌសម្រាប់បទឈប់បាញ់ដែលអនុម័តកាលពីថ្ងៃសុក្រដោយប្រធានាធិបតី Joe Biden និងបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នដោយក្រុមហាម៉ាស់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងសន្តិភាពមួយនឹងពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដំបូងជាមួយនឹងការដកទ័ពអ៊ីស្រាអែលដោយផ្នែក និងការដោះលែងចំណាប់ខ្មាំងមួយចំនួន ខណៈដែល “ការបញ្ចប់អរិភាព” ត្រូវបានចរចាតាមរយៈអ្នកសម្របសម្រួល។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃសៅរ៍បានច្រានចោលនូវគំនិតណាមួយដែលថា អ៊ីស្រាអែលនឹងយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេល “ការបំផ្លិចបំផ្លាញផ្នែកយោធា និងសមត្ថភាពគ្រប់គ្រងរបស់ហាម៉ាស” ដោយនិយាយថា សំណើបែបនេះគឺជា “មិនត្រូវចាប់ផ្តើម” ។
រដ្ឋមន្ត្រីអ៊ីស្រាអែលពីរនាក់ គឺ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងទម្លាក់រដ្ឋាភិបាលរបស់លោក Netanyahu ប្រសិនបើលោក Netanyahu យល់ព្រមនឹងសំណើរបស់លោក Biden ៕ ប្រែសម្រួលៈ ណៃ តុលា