ព័ត៌មានអន្តរជាតិ

ពលរដ្ឋច្រើនរយនាក់ ចូលរួមតវ៉ាប្រឆាំងទៅនឹងជំនួយ សម្រាប់អ៊ុយក្រែន នៅក្នុងទីក្រុងប៊ែរឡាំង

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមបាតុកររាប់រយនាក់ បានដើរដង្ហែរក្បួនក្នុងរដ្ឋធានីប៊ែរឡាំង របស់អាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យបញ្ឈប់ជំនួយយោធា សម្រាប់ទីក្រុងគៀវ និងវោហាសាស្ត្រប្រឆាំងរុស្ស៊ី ដោយលើកឡើងថា វាគឺជាកិច្ចការងារដ៏គ្រោះថ្នាក់។

ព្រឹត្តិការណ៍នេះបានកើត​ឡើង ក្រោយ​សេចក្តីថ្លែងការណ៍ធ្វើឡើង ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​នៅ​ដើម​សប្តាហ៍​នេះ​ទាក់ទង​នឹង​ ការ​ប្រើប្រាស់​អាវុធ​ដែល​ផ្តល់​ ដោយ​លោកខាងលិច​របស់​អ៊ុយក្រែន​សម្រាប់​ការ​វាយប្រហារ​ ជ្រៅ​នៅក្នុង​ប្រទេស​រុស្ស៊ី។

វីដេអូ​ពី​បាតុកម្ម​បង្ហាញ​ក្រុម​បាតុករ​ដែល​ដើរ​ក្បួន​ពី Alexanderplatz ក្នុង​ក្រុង​ប៊ែរឡាំង​ដោយ​មាន​ទង់ជាតិ និង​បដា​ដែល​សរសេរ​ថាបញ្ឈប់​សង្រ្គាម និង​ពាក្យ​ស្អប់​ប្រឆាំង​នឹង​រុស្ស៊ី បញ្ឈប់ Russophobia ក្នុង​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង NATO គឺ​ជា​អ្នក​ឈ្លានពាន មិន​មែន​រុស្ស៊ីជាដើម។

ក្រុមសកម្មជនបានចោទប្រកាន់ រដ្ឋាភិបាលអាល្លឺម៉ង់ថា បានធ្វើការសម្រេចចិត្តនយោបាយ តាមបញ្ជាពីទីក្រុងវ៉ាស៊ីនតោន ហើយបានព្រមានអំពីផលវិបាកនៃ ជម្លោះដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top