ព័ត៌មានអន្តរជាតិ

អង្គការ OPEC + ពង្រីក​ការ​កាត់​បន្ថយ​ទិន្នផល ដើម្បី​គាំទ្រ ​ដល់ការបង្កើនតម្លៃ​ប្រេង

xinhua

ហ្សឺណែវ ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុម ដែលគេស្គាល់ថា OPEC+ បានសម្រេចចិត្តបន្តកាត់បន្ថយ ទិន្នផលបច្ចុប្បន្នរបស់ខ្លួនយ៉ាងហោចណាស់ ដល់ត្រីមាសទី៣ នៃឆ្នាំនេះ ដើម្បីបង្កើនតម្លៃប្រេង។

បន្ទាប់ពីកិច្ចប្រជុំនិម្មិតរបស់រដ្ឋមន្ត្រីប្រេង និងថាមពល OPEC+ ដោយក្នុងនោះអង្គការ OPEC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា OPEC+ នឹងពង្រីកកូតាផលិតកម្មនៅឆ្នាំនេះ សម្រាប់សមាជិករបស់ខ្លួន រហូតដល់ពេញមួយឆ្នាំនៃឆ្នាំ២០២៥។ កូតារួមមាន ២លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានកាត់បន្ថយជាផ្លូវការ ។ គោលដៅទិន្នផល ដែលបានព្រមព្រៀងគ្នាដំបូងនៅចុងឆ្នាំ២០២២។

ខណៈពេលដែលកូតាផលិតកម្មឆ្នាំ២០២៥ សម្រាប់បណ្តាប្រទេស OPEC+ នៅតែដូចគ្នា ទៅនឹងឆ្នាំ២០២៤ ក្រុមអ្នកផលិតប្រេងបានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនទិន្នផលប្រេងរបស់ប្រទេស អារ៉ាប់រួមចំនួន ៣០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដល់ ៣,៥១៩ លាន បារ៉ែលក្នុងមួយថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ OPEC ប្រទេសចំនួនប្រាំបីនៃអង្គការ OPEC+ ដូចជា អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានឲ្យដឹងថា ពួកគេនឹងបន្តកាត់បន្ថយការផលិត ដោយស្ម័គ្រចិត្តចំនួន ១,៦៥លានបារ៉ែល ក្នុងមួយថ្ងៃដែលបានប្រកាសជាលើកដំបូងនៅក្នុង ខែមេសា ឆ្នាំ២០២២ ដល់ចុងឆ្នាំ២០២៥។

ប្រទេសទាំងប្រាំបីក៏នឹងបន្តកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានប្រកាសពីដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ។ ផ្នែកនៃការកាត់បន្ថយផលិតកម្មស្ម័គ្រចិត្តនេះនឹងត្រូវបាន “ផ្អាកជាបណ្តើរៗរៀងរាល់ខែរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៥ គាំទ្រដល់ស្ថិរភាពទីផ្សារ ប៉ុន្តែការកើនឡើងប្រចាំខែអាចត្រូវបានផ្អាក ឬបញ្ច្រាស់លក្ខខណ្ឌទីផ្សារ”។

ការប្រកាសកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីប្រេងនៃប្រទេសទាំង៨ បានជួបប្រជុំគ្នាដោយផ្ទាល់នៅទីក្រុងរីយ៉ាដ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការ OPEC+៕
ប្រែសម្រួល ឈូក បូរ៉ា

To Top