បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យរបស់សេតវិមាន អាមេរិកលោក John Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមាន ទំនុកចិត្តថាអ៊ីស្រាអែលនឹងទទួល យកកិច្ចព្រមព្រៀង បីដំណាក់កាលសម្រាប់ បទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់យល់ព្រម។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានគូសបញ្ជាក់ពីសំណើសុំបទឈប់បាញ់កាលពីថ្ងៃសុក្រ ដោយបង្ហាញថា វាបានមកពីក្រុងយេរូសាឡឹមផង។លោក Kirby ពោលបែបនេះថា៖វាជាសំណើរបស់អ៊ីស្រាអែល យើងមានការរំពឹងទុកថា ប្រសិនបើក្រុមហាម៉ាស់យល់ព្រមនឹងសំណើ… នោះអ៊ីស្រាអែល នឹងឆ្លើយថាយល់ព្រមដូចគ្នាដែរ។
លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិកសង្ឃឹមថា ភាគីទាំងពីរយល់ព្រមចាប់ផ្តើម ដំណាក់កាលដំបូងនៃផែនការ ឱ្យបានឆាប់តាមដែលអាច ធ្វើទៅបានហើយយើងកំពុងរង់ ចាំការឆ្លើយតបជាផ្លូវការពីក្រុមហាម៉ាស។
ដំណាក់កាលទី១នឹងមានដូចជាការផ្អាករយៈពេលប្រាំមួយសប្តាហ៍នៅក្នុងការប្រយុទ្ធគ្នា ក្នុងអំឡុងពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹង នឹងអង្គុយចុះ ហើយព្យាយាមចរចាថា តើដំណាក់កាលទី២អាចមើលទៅដូចអ្វី ហើយនៅពេលណា ដែលអាចចាប់ផ្តើមនេះ បើយោងតាមការបញ្ជាក់បន្ថែម ដោយលោក Kirby៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									