ព័ត៌មានអន្តរជាតិ

ចិន សង្ឃឹមថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៅអ៊ុយក្រែន មិនក្លាយទៅជាវេទិកាប្រឈមមុខដាក់គ្នា ក្នុងប្លុកនោះទេ

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅង នីង បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នឹងមិនប្រែទៅជាវេទិកាដែលប្រើ ដើម្បីបង្កើតការប្រឈមមុខដាក់គ្នាក្នុងប្លុកនោះទេ។

លោកស្រី ម៉ៅ បាន​ធ្វើ​ការ​លើក​ឡើង​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សារព័ត៌មាន។ ភាគីចិន បានឲ្យដឹងជាសាធារណៈកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពនៅអ៊ុយក្រែនដែលរៀបចំដោយប្រទេសស្វីសនោះទេ។

អ្នកខ្លះជឿថា ការមិនចូលរួមកិច្ចប្រជុំកំពូលនេះ មានន័យថា ចិន មិនគាំទ្រប្រទេសស្វីស និងអ៊ុយក្រែន ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ ហើយមានន័យថា មិនគាំទ្រសន្តិភាព និងឈរនៅម្ខាងរបស់រុស្ស៊ី ប្រឆាំងអ៊ុយក្រែន។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកស្រី ម៉ៅ បានឲ្យដឹងថា ប្រទេសចិន ជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី គួរតែត្រូវបានគាំទ្រ។

លោកស្រីបានបន្ថែមថា “យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពរបស់ប្រទេសស្វីសនៅអ៊ុយក្រែនតាំងពីដំបូងមក ហើយបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសស្វីស អ៊ុយក្រែន និងភាគីពាក់ព័ន្ធផ្សេងទៀតលើបញ្ហានេះ”។

លោកបានបន្ថែមថា ប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា សន្និសីទសន្តិភាពអន្តរជាតិចាំបាច់ត្រូវបំពេញនូវធាតុសំខាន់ៗចំនួនបី ពោលគឺការទទួលស្គាល់ពីរុស្ស៊ី និងអ៊ុយក្រែន ការចូលរួមដោយស្មើភាពពីគ្រប់ភាគី និងការពិភាក្សាដោយយុត្តិធម៌នៃផែនការសន្តិភាពទាំងអស់។ ដោយ​បារម្ភ កិច្ចប្រជុំ​ហាក់​មិនទាន់​ឆ្លើយតប​នឹង​ចំណុច​ទាំងបី​នេះ​នៅឡើយ ហើយ​នោះ​ជា​មូលហេតុ​ដែល​ចិន​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​។

លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា គោល​ជំហរ​របស់​ចិន​ចំពោះ​សន្និសីទ​សន្តិភាព គឺ​មាន​ភាព​ត្រឹម​ត្រូវ​និង​យុត្តិធម៌។ លោកស្រីបានគូសបញ្ជាក់ថា “ជំហររបស់យើងមិនផ្តោតលើភាគីណាមួយនោះទេ ហើយពិតណាស់មិនមែនជាកិច្ចប្រជុំកំពូលពិសេសនេះទេ។ ការសម្រេចចិត្តរបស់ប្រទេសចិនស្តីពីការចូលរួម គឺផ្អែកលើការវាយតម្លៃរបស់យើងចំពោះកិច្ចប្រជុំនេះផ្ទាល់ ហើយយើងជឿថាភាគីពាក់ព័ន្ធអាចយល់ពីជំហររបស់យើង”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top