ព័ត៌មានអន្តរជាតិ

សមាជិកណាតូ មួយចង់ចូលរួមប្លុក BRICS ជាមួយនឹងរុស្ស៊ី

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Hakan Fidan រដ្ឋាភិបាលការបរទេសនៃ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងព្យាយាម ចូលរួមជាមួយក្រុម BRICS ហើយមានបំណងលើកបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខនៃរដ្ឋមន្ត្រីការបរទេស នៃប្លុកសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈកំពុងបំពេញទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន លោក Fidan បានបញ្ជាក់ថា តួគីបានរង់ចាំជាយូរមកហើយ ដើម្បីក្លាយជាសមាជិកនៃសហភាពអឺរ៉ុប ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំង ពីសមាជិកមួយចំនួននៃប្លុកនោះ។

" "

លោករដ្ឋមន្ត្រីបានពន្យល់ថា នៅក្នុងបរិបទនេះ ទីក្រុងអង់ការ៉ាឥឡូវនេះកំពុងពិចារណា BRICS ជាវេទិកាជំនួសសម្រាប់សមាហរណកម្ម ជំនួសឲ្យសមាជិកភាពទៅក្នុងតំបន់អឺរ៉ុប។

" "

លោក Fidan បាននិយាយថា៖ យើងមិនអាចព្រងើយកន្តើយចំពោះការពិតដែលថា BRICS ជាវេទិកាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ផ្តល់ឱ្យប្រទេសមួយចំនួនផ្សេងទៀត នូវជម្រើសដ៏ល្អមួយហើយ Fidan បាននិយាយទៀតថា ខណៈដែលក្រុមនេះនៅតែមានផ្លូវ ដើរដ៏វែងឆ្ងាយដើម្បីទៅទីក្រុងអង់ការ៉ាមើលឃើញថា វាពិតជាមានសក្តានុពលខ្លាំង សម្រាប់សមាជិកភាពរបស់ BRICS។

ប្រែសម្រួល៖ ស៊ុន លី

To Top