ព័ត៌មានអន្តរជាតិ

ក្នុងខែឧសភា វិស័យផលិតកម្មរបស់ប្រទេសថៃឡង់ដ៏ មានសន្ទុះហក់ឡើងគួរឲ្យកត់សម្គាល់

បាងកក៖ ការស្ទង់មតិមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា លក្ខខណ្ឌក្នុងវិស័យផលិតកម្មរបស់ប្រទេសថៃឡង់ដ៏ មានភាពប្រសើរឡើងនៅក្នុងខែឧសភា ដោយសារទិន្នផល និងការងារខ្ពស់ជាងការបំពេញបន្ថែមលើការបញ្ជាទិញថ្មីដែលមានកម្រិតទាប ។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ហៅកាត់ថា (PMI) របស់ប្រទេសអាស៊ីអាគ្នេយ៍មួយត្រូវបានកត់ត្រានៅ សន្ទស្សន៍៥០.៣កាលពីខែមុន ដោយបានកើនឡើងពី៤៨.៦នៅក្នុងខែមេសា ដែលជាការបញ្ចប់នៃរយៈពេលធ្លាក់ចុះ៩ខែ បើទោះបីជាសញ្ញានៃកំណើនតិចតួចក៏ដោយ ។ នេះបើយោងតាមក្រុមហ៊ុន S&P Global បានបញ្ជាក់ដូច្នេះ ។

អំណាននៃលេខរបស់ PMI លើសពី៥០បានបង្ហាញពីការពង្រីកនៅក្នុងវិស័យផលិតកម្ម ខណៈដែលការអំណានស្ថិតក្រោម៥០វិញ គឺឆ្លុះបញ្ចាំងពីការធ្លាក់ចុះ ។

ក្រុមហ៊ុន S&P Global បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និន្នាការកើនឡើងនៅក្នុងអាជីវកម្មថ្មី និងការកើនឡើងទិន្នផលបាននាំឱ្យមានការពង្រីកការងារផលិតកម្មនៅក្នុងខែឧសភា ខណៈដែលក្រុមហ៊ុននានាបានបង្កើនសកម្មភាពទិញ ខណៈដែលពួកគេស្វែងរកការដោះស្រាយការកើនឡើងនៃការធ្លាក់ចុះ ។

លោក Trevor Balchin នាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុន S&P Global Market Intelligence បានលើកឡើងថា តួលេខនេះបានបង្ហាញថា ការកើនឡើងផលិតកម្ម ការទិញ និងការធ្លាក់ចុះមិនបាននាំឱ្យមានការកើនឡើងនៃសម្ពាធអតិផរណានោះទេ ដោយសារតម្លៃបញ្ចូលបន្តធ្លាក់ចុះ ហើយតម្លៃទិន្នផលឃើញមានការកើនឡើងតិចតួចប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top