ព័ត៌មានអន្តរជាតិ

Update៖ បក្សរបស់លោក Modi នឹងដឹកនាំ នៅក្នុងសភាក្រោយការបោះឆ្នោតសកល

xinhua

ញ៉ូដេលី៖ ក្រុមសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា ដែលដឹកនាំដោយគណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ទទួលបានអាសនៈភាគច្រើននៅក្នុងសភា គឺ(សភាជាន់ទាប) ដោយបានឈ្នះការបោះឆ្នោតសកលឆ្នាំ២០២៤នៅឥណ្ឌា ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា ហៅកាត់ថា (ECI) បានចេញផ្សាយទិន្នន័យផ្លូវការនៅលើគេហទំព័ររបស់ខ្លួននៅព្រឹកថ្ងៃពុធនេះ ដោយបានបង្ហាញថា NDA ត្រូវបានកំណត់ទាំងអស់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។

គួរបញ្ជាក់ថា លោក Modi បានអះអាងពីជ័យជម្នះសម្រាប់ NDA កាលពីថ្ងៃអង្គារនៅក្នុងសុន្ទរកថាមួយនៅឯទីស្នាក់ការកណ្តាលរបស់បក្ស BJP ក្នុងទីក្រុង ញ៉ូដេលី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top