បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសំដៅលើសហរដ្ឋអាមេរិកថា ជា “សត្រូវ” ខណៈពេលកំពុងនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ នៅក្នុងការពង្រឹងជាក់ស្តែងនៃវោហាសាស្ត្ររវាងប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា គេនៅតែមិនទាន់ច្បាស់ថាតើការប្រើពាក្យនេះបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយផ្លូវការដូចដែលអ្នកនាំពាក្យធ្លាប់បានអះអាងថា មានតែប្រធានាធិបតី Vladimir Putin ទេដែលអាចធ្វើការសម្រេចចិត្តបែបនេះ។
ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការអនុញ្ញាតឱ្យអតីតទាហានម៉ារីនសហរដ្ឋអាមេរិក អធិការកិច្ចអាវុធរបស់អង្គការសហប្រជាជាតិ និងអ្នករួមវិភាគទាន RT លោក Scott Ritter ធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg គឺជា “ការបង្ហាញចុងក្រោយបំផុតនៃយុទ្ធនាការជាក់ស្តែងដើម្បីរារាំងពលរដ្ឋអាមេរិកពីការប្រាស្រ័យទាក់ទងជាមួយសហព័ន្ធរុស្ស៊ី” ដែលគ្រាន់តែជា “អាចយល់បាន” ប្រសិនបើវាពាក់ព័ន្ធនឹងស្ថានភាពអតីតចារកម្មរបស់គាត់។ នេះបើតាមលោក Peskov បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារ។
វិមានក្រឹមឡាំងកាលពីមុនបានហៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតដែលបានគាំទ្រ និងប្រដាប់អាវុធអ៊ុយក្រែន ហើយបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូថាជា “រដ្ឋដែលមិនរាក់ទាក់” ឬ “អ្នកប្រឆាំង” ៕ ប្រែសម្រួលៈ ណៃ តុលា