ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា បច្ចុប្បន្ននេះ លក្ខខណ្ឌមិនមាន សម្រាប់ប្រទេស របស់លោកក្នុងការ បន្តកិច្ចចរចាជាមួយប្រទេសជប៉ុន លើសន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាមលោកលើកទី២ ដោយបានបន្ទោស ទីក្រុងតូក្យូ ចំពោះការធ្វើឱ្យទំនាក់ទំនងទ្វេភាគី ដោយការគាំទ្រអ៊ុយក្រែន។
ជាការឆ្លើយតបទៅនឹងសំណួរ របស់សារព័ត៌មាន Kyodo News ក្នុងអំឡុងពេលជួបជាមួយតំណាង ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនៅទីក្រុង St. Petersburg លោក ពូទីន បានឲ្យដឹងថា រុស្ស៊ី មិនបដិសេធក្នុងការចូលរួមក្នុង កិច្ចសន្ទនាបែបនេះទេ ប៉ុន្តែដើម្បីឱ្យវាកើតឡើង ប្រទេសជប៉ុនដំបូងត្រូវផ្លាស់ ប្តូរជំហររបស់ខ្លួនលើសង្រ្គាមនៅអ៊ុយក្រែន។
លោក ពូទីន បានលើកឡើងថា “អ្វីៗទាំងអស់ដែលបានធ្វើ គឺត្រូវបានធ្វើ ដោយប្រទេសជប៉ុន” ដោយកិច្ចពិភាក្សាទ្វេភាគី ស្ទើរតែទាំងអស់ត្រូវបានជាប់គាំងចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយ ពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២។
នៅខែមីនាឆ្នាំនោះ ទីក្រុងមូស្គូ បានប្រកាសផ្អាកការចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងតូក្យូ ដោយបានរិះគន់ថា ខ្លួនមិនរាក់ទាក់ ចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងការចាក់សោរ ជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ផ្សេងទៀតជុំវិញការឈ្លានពាន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លោក ពូទីន ក៏បានឲ្យដឹងផងដែរថា លោកនឹងមិនខ្មាស់អៀនពីការទៅទស្សនាកោះនៅក្រៅកោះ Hokkaido របស់ប្រទេសជប៉ុន ដែលត្រូវបានទាមទារដោយទីក្រុងតូក្យូ ដោយបញ្ជាក់ម្តងទៀតថា ពួកគេជាផ្នែកមួយនៃទឹកដីរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
