ព័ត៌មានអន្តរជាតិ

អាជ្ញាធរតួកគី ចាប់ខ្លួនជនសង្ស័យចំនួន ៧២នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារឆ្នាំ ២០១៦

Xinhua
" "

អង់ការ៉ា៖ ប៉ូលិសតួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៧២នាក់ ក្នុងការវាយឆ្មក់ ទូទាំងប្រទេសក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ សម្រាប់ការចោទប្រកាន់ ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក Ali Yerlikaya។

លោក Yerlikaya បានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទ ប្រកាន់ពីបទមានទំនាក់ទំនងជាមួយចលនា Gulen ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោស ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

" "

រដ្ឋមន្ត្រីតួកគីដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា ប៉ូលីសបានធ្វើការវាយឆ្មក់ នៅក្នុងប្រតិបត្តិការមួយ ដែលមានឈ្មោះថា “Kiskac (Pinch)-19” នៅទូទាំង ១៧ខេត្ត ហើយបានរឹបអូសសម្ភារៈឌីជីថល និងឯកសាររបស់អង្គការ ដោយមិនផ្តល់ព័ត៌មានលម្អិតអំពី ពេលវេលាប្រតិបត្តិការនលះទេ។

" "

អ្នកជាប់ឃុំត្រូវ បានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនៅក្នុង “រចនាសម្ព័ន្ធប៉ូលីស រចនាសម្ព័ន្ធយោធា និងរចនាសម្ព័ន្ធ បច្ចុប្បន្ន” របស់ចលនា Gulen ដោយលោក បានបន្ថែមថា នេះឆ្លុះបញ្ចាំងពីការអះអាង របស់រដ្ឋាភិបាលតួកគី ជាយូរមកហើយអំពីការជ្រៀត ចូលរបស់ចលនា Gulen នៅក្នុងប្រព័ន្ធតុលាការ និងការអនុវត្តច្បាប់។

បើតាមលោករដ្ឋមន្ត្រី បានឲ្យដឹងថា ជនសង្ស័យ បានទាក់ទងគ្នាតាមរយៈទូរស័ព្ទបង់ប្រាក់ និងកំពុងទាក់ទងជាមួយ សមាជិកក្រុម ដែលទទួលខុសត្រូវ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top