ព័ត៌មានអន្តរជាតិ

សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដែលសន្មតខុសពីការពិតគឺជាការកាត់ក្តី ដោយខុសច្បាប់ ភាគីចិនមិនទទួលយកការផ្តួចផ្តើមគំនិត និងទង្វើណាមួយដែលផ្អែកការកាត់ក្តីនេះឡើយ

 ថ្ងៃទី ៦ ខែមិថុនា សិក្ខាសាលាអន្តរជាតិស្តីពី “ការពិនិត្យមើលចំពោះការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” បានបើកធ្វើនៅក្រុងQingdao ប្រទេសចិន។

អ្នកជំនាញការខាងច្បាប់ជាតិនិងអន្តរជាតិបានធ្វើការជជែកពិភាក្សា យ៉ាងស៊ីជ្រៅចំពោះបញ្ហាពាក់ព័ន្ធនឹងការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងដោយតាមមុំនៃច្បាប់អន្តរជាតិ ។

សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដែលសន្មតខុសពីការពិតគឺជាការកាត់ក្តីដោយខុសច្បាប់ ដែលបានបកស្រាយខុសឆ្គងនូវ«សន្ធិសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ» ធ្វើឱ្យមជ្ឈដ្ឋានអ្នកច្បាប់អន្តរជាតិនាំគ្នាគិតពិចារណាឡើងវិញ។ តុលាការមជ្ឈត្តកម្មបានបដិសេធដោយខុសឆ្គងចំពោះអធិប្បតេយ្យភាពនិងសិទ្ធិដែនសមុទ្ររបស់ប្រទេសចិនចំពោះប្រជុំកោះនៅសមុទ្រចិនខាងត្បូង ហើយទទូចផ្លូវច្បាប់និងសិទ្ធិដែនសមុទ្រនៃកោះនិងថ្មប៉ប្រះទឹកមួយចំនួនដែលហ្វីលីពីនបានជ្រើសរើស។

សំដៅចំពោះករណីនេះ លោក  Ma Xinmin  អគ្គនាយកនៃអគ្គនាយកដ្ឋានច្បាប់សន្ធិសញ្ញានៃក្រសួងការបរទេសចិនបានលើកឡើងក្នុងសិក្ខាសាលានេះថា  ត្រូវគោរពយ៉ាងពេញលេញចំពោះច្បាប់និងទម្លាប់អន្តរជាតិក្រៅពី «សន្ធិសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ»  ត្រូវគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងរបស់ប្រទេសដែនដីគោកដែលមានប្រជុំកោះសមុទ្រនៅដែនសមុទ្រឆ្ងាយ  ដើម្បីគាំពារកិត្យានុភាពនៃច្បាប់សមុទ្រអន្តរជាតិនិងយុត្តិធម៌អន្តរជាតិយ៉ាងប្រាកដប្រជា។

ហ្វីលីពីនបានស្នើធ្វើមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងដោយឯកតោភាគីកាលពីឆ្នាំ២០១៣ ដែលធាតុពិតគឺកលល្បិចនយោបាយដែលប្រើច្បាប់ជាឈ្នាន់។ ប្រទេសចិនបានសង្កត់ធ្ងន់ជាប់រហូតមកថាការកាត់ក្តីចំពោះអ្វីដែលហៅថាសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងគឺខុសច្បាប់និងគ្មានប្រសិទ្ធភាព ចិន មិនទទួលយកការផ្តួចផ្តើមគំនិតនិងទង្វើណាមួយផ្អែកលើឈរលើការកាត់ក្តីនេះឡើយ៕
To Top