ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រកាសពីការចាក់ផ្សាយកម្មវិធីរាត្រីសមោសរអបអរថ្ងៃបុណ្យសែននំចាំងឆ្នាំ២០២៤

ថ្ងៃទី៦ ខែមិថុនា នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)បានបើកធ្វើសន្និសីទកាសែតដើម្បីប្រកាសពីការចាក់ផ្សាយកម្មវិធីនៃរាត្រីសមោសរអបអរថ្ងៃបុណ្យសែននំចាំងឆ្នាំ២០២៤។

កម្មវិធីរាត្រីសមោសរពិសេសអបអរថ្ងៃបុណ្យសែននំចាំងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)ឆ្នាំ២០២៤ ធ្វើក្រោមប្រធានបទ «តស៊ូកសាងប្រទេសជាតិ»  ដែលមានកម្មវិធីដូចជារបាំ ចម្រៀង ល្ខោនហ៊ីចិន  ល្ខោនតន្ត្រី រឿងខ្លីជាដើម  និងមានការតុបតែងឆាកបង្កើតជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត  ដើម្បីបង្ហាញពីភាពទាក់ទាញពិសេសនៃវប្បធម៌ប្រពៃណីចិន។

កម្មវិធីរាត្រីសមោសរនេះនឹងចាក់ផ្សាយនៅវេលាម៉ោង ២០ (ម៉ោងនៅប៉េកាំង) តាមរយៈប៉ុស្តិ៍ CCTV-1,   CCTV-3 , CCTV-15  ,  APP Yangshipin និងវេបសាយwww.cri.cn ជាដើម៕
To Top