LISBON៖ មនុស្ស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីយន្តហោះ១គ្រឿងបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅជិតអាកាសយានដ្ឋាន Leiria នៅភាគកណ្តាលប្រទេសព័រទុយហ្គាល់ ។
បញ្ជាការរងតំបន់ សម្រាប់សង្គ្រោះបន្ទាន់ និងការពារជនស៊ីវិល នៃតំបន់អាកាសយានដ្ឋាន Leiria បានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅលើផ្លូវជាតិលេខ១០៩ត្រូវបានបិទ សម្រាប់ការងារជួសជុល ។
ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានឲ្យដឹងថា ការធ្លាក់យន្តហោះ ultralight បានធ្វើឱ្យបុរសជនជាតិព័រទុយហ្គាល់ ២នាក់អាយុ៣២ និង៣៩ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ពួកគេត្រូវបានជាប់ នៅក្នុងបំណែកយន្តហោះ ។
យោងតាមរបាយការណ៍ យន្តហោះ ultralight “កំពុងមានបញ្ហា” ហើយឧបទ្ទវហេតុបានកើតឡើង នៅពេលដែលវាកំពុងព្យាយាម ត្រឡប់ទៅផ្លូវរត់វិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា