សិង្ហបុរី៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ អគ្គីភ័យបានឆាបឆេះផ្ទះ ល្វែង១ខ្នងនៅ Bedok North ដែលនាំឱ្យមានការជម្លៀស អ្នកស្រុកប្រហែល១០០នាក់ចេញ ពីកន្លែងកើតហេតុជាបន្ទាន់ ។
កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី ហៅកាត់ថា (SCDF) បានឲ្យដឹងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា ករណីនេះត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនៅប្លុក 541 Bedok North Street 3 នៅម៉ោងប្រហែល១០និង១០នាទីយប់ ។
ក្រុមអ្នកពន្លត់អគ្គីភ័យ បានមកដល់ដើម្បីស្វែងរកបន្ទប់ជាន់ទី៧ដែលបានឆាបឆេះ ហើយពួកគេត្រូវបង្ខំចិត្ត ចូលទៅក្នុងផ្ទះល្វែង “ដែលមានផ្សែង” ដើម្បីពន្លត់ភ្លើង។
អគ្គិភ័យដែលឆេះបន្ទប់ដេកត្រូវ បានពន្លត់ដោយម៉ាស៊ីនទឹកបានរលត់ ។
កងកម្លាំង SCDF បានឲ្យដឹងថា គ្មានអ្នកណាម្នាក់នៅ ក្នុងអង្គភាពនោះទេ នៅពេលភ្លើងបានឆាបឆេះ ហើយមិនមានការរាយការណ៍ ណាមួយថាមានរបួសនោះដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា