ព័ត៌មានអន្តរជាតិ

Update៖ អង្គការ NATO មិនមានផែនការដាក់ពង្រាយ កងទ័ពទៅអ៊ុយក្រែនទេ

AFP

HELSINKI៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) បានលើកឡើងនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការ NATO មិនមានផែនការដាក់ពង្រាយ កងកម្លាំងទៅកាន់អ៊ុយក្រែនទេ ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតី ហ្វាំងឡង់ Alexander Stubb នៅថ្ងៃទី២នៃដំណើរ ទស្សនកិច្ចរយៈពេល២ថ្ងៃ របស់គាត់ទៅកាន់ប្រទេសហ្វាំងឡង់ លោក Stoltenberg បានបញ្ជាក់ថា “យើងកំពុងផ្តោតលើរបៀប ដែលយើងអាចបង្កើតក្របខ័ណ្ឌ ដ៏រឹងមាំសម្រាប់ការគាំទ្រ របស់យើង” ចំពោះអ៊ុយក្រែន ។

ដោយបានបន្លឺឡើង នូវជំហររបស់លោក Stoltenberg លោក Stubb ក៏បានលើកឡើងផងដែរថា ប្រទេសហ្វាំងឡង់ មិនមានគម្រោង បញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែននោះទេ ដោយបន្ថែមថា ហ្វាំងឡង់ កំពុងពិភាក្សា ជាមួយសម្ព័ន្ធមិត្ត អំពីជម្រើស សម្រាប់គាំទ្រអ៊ុយក្រែន ។

នៅក្នុងសន្និសីទ សារព័ត៌មាននោះ លោក Stoltenberg ក៏បានកត់សម្គាល់ថា គាត់មិនបានឃើញការគំរាម កំហែងខាង យោធា ដែលជិត មកដល់ប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ ណាមួយពីប្រទេសរុស្ស៊ីនោះទេ ហើយសូម្បីតែបន្ទាប់ពីការ បញ្ចប់ជម្លោះក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top