ព័ត៌មានអន្តរជាតិ

លោក Biden សូមទោសទៅកាន់លោក Zenelsky

RT News
" "

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសុំទោសជា សាធារណៈចំពោះលោក Vladimir Zelensky សម្រាប់ សប្តាហ៍ នៃភាពមិនច្បាស់លាស់ នៅក្នុងទីក្រុងគៀវ អំពីការទទួលបានជំនួយរាប់ ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក។

សេតវិមានបានធ្វើការ ស្នើសុំកញ្ចប់ថវិកាប្រមាណជា៦១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនជាផ្នែក នៃវិក័យប័ត្រមូល និធិសន្តិសុខជាតិនៅក្នុងខែតុលា ប៉ុន្តែវាមិនទទួលបានការយល់ ព្រមពីសភារហូតដល់ចុងខែមេសា ឡើយហើយអ៊ុយក្រែន​ បាន​បន្ទោស​ការ​ខ្វះខាត​ថវិកា​ របស់​សហរដ្ឋ​អាមេរិក​ សម្រាប់​ការ​បរាជ័យ​ជាច្រើន​នៅ​តាម​សមរភូមិ។

" "

លោក Biden បានប្រាប់ Zelensky នៅពេលពួកគេជួបគ្នា នៅប្រទេសបារាំងកាលពីថ្ងៃសុក្រថា ៖ខ្ញុំសុំទោសសម្រាប់ សប្តាហ៍ទាំងនោះដែលមិនដឹងថានឹងមានអ្វីកើតឡើងទាក់ទងនឹងការផ្តល់មូលនិធិ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានរិះគន់ សមាជិកអភិរក្សនិយម របស់យើងមួយចំនួន នៃសភា ចំពោះការ កាន់កាប់និងរារាង ច្បាប់នេះ ។

" "

ទោះបីជាយ៉ាងណាក្តី ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​កញ្ចប់​ ជំនួយ​យោធា​ចំនួន ២២៥ លាន​ដុល្លារ​ទៀត ​ដល់​ក្រុងគៀវ រួម​ទាំង​គ្រាប់​រំសេវ​សម្រាប់​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត HIMARSផងដែរ។

លោក Biden បានប្រាប់លោក Zelensky ថាជំនួយគឺជួយអ្នកក្នុងការ កសាងបណ្តាញ អគ្គិសនីឡើងវិញ។ ការវាយប្រហារតាមអាកាស និងមីស៊ីលរបស់រុស្ស៊ី បានធ្វើឱ្យខូចសមត្ថភាពផលិត ថាមពលរបស់អ៊ុយក្រែន យ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top