ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីមិន សូម្បីតែបានគិតដល់ការ ប្រើប្រាស់នុយក្លេអ៊ែរ

RT News
" "

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RTទីក្រុងមូស្គូមិនធ្លាប់ ជាប្រទេសដំបូងគេដែលប្រើពាក្យ សំដីអំពីបញ្ហាគ្រាប់នុយក្លេអ៊ែរ ឈ្លានពាននោះទេ ប្រធានាធិបតី Vladimir Putin បានប្រាប់ក្រុមសំណួរ-ចម្លើយនៅឯវេទិកា សេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រ។

លោកបានបន្ថែមថាគោលលទ្ធិនុយក្លេអ៊ែរ របស់ប្រទេសនេះអនុញ្ញាតឱ្យប្រើអាវុធបរមាណូតែនៅក្នុងករណីពិសេស ហើយស្ថានភាពបច្ចុប្បន្នមិន មែនជាករណីនោះឡើយ។

" "

នៅពេលត្រូវបានសួរថាតើរុស្ស៊ីគួរតែត្រៀមខ្លួន នៃលទ្ធភាពក្នុងការប្រើប្រាស់ នុយក្លេអ៊ែរលឿន ជាងនេះឬអត់ លោក Putin បានឆ្លើយតបថា ទីក្រុងម៉ូស្គូមិនដែលផ្តួចផ្តើម ឲ្យមានការកើតឡើងបែបនេះទេ។

" "

ប្រធានាធិបតីរុស្ស៊ី បាននិយាយថា៖ រុស្ស៊ីមិនធ្លាប់និយាយ ថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចុចប៊ូតុងក្រហមដោយបន្ថែមថា ទីក្រុងមូស្គូ តែងតែអំពាវនាវដល់ប្រទេសផ្សេងទៀត ឱ្យដោះស្រាយបញ្ហាបែបនេះ ឲ្យបានខ្លាំងក្លា ប៉ុន្តែ ជំនួសមកវិញ ដោយការចោទប្រកាន់ពីបទបំផ្លិចបំផ្លាញនុយក្លេអ៊ែរ។

លោកប្រធានាធិបតីបាននិយាយថា គោលលទ្ធិនុយក្លេអ៊ែរ របស់រុស្ស៊ីបញ្ជាក់យ៉ាងច្បាស់ថា អាវុធបរមាណូអាចប្រើប្រាស់ បានតែចំពោះមុខតែទៅលើការ គំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសប៉ុណ្ណោះហើយខ្ញុំ​មិន​ជឿ​ថា​វា​ជា​ករណី​ឥឡូវ​នេះ​ទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top