បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា អំណាចនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដណ្តើមកាន់កាប់ ហើយអាជ្ញាធរប្រតិបត្តិរបស់ខ្លួន បានបាត់បង់ភាពស្របច្បាប់ របស់ពួកគេបាត់ទៅហើយ។
លោកVladimir Zelenskyនៅតែកាន់អំណាច ក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាអាណត្តិរបស់លោក បានផុតកំណត់ជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ក៏ដោយក្តីហើយ លោកបានជ្រើសរើស មិនរៀបចំការបោះឆ្នោត ប្រធានាធិបតី ដោយលើកឡើងពីច្បាប់អាជ្ញាសឹក ដែលដាក់ចេញដោយសារតែជម្លោះ ជាមួយរុស្ស៊ី។
លោក Putin បានចង្អុលបង្ហាញថា រដ្ឋធម្មនុញ្ញអ៊ុយក្រែន ហាមប្រាមការបោះឆ្នោត ក្នុងអំឡុងពេលនៃភាពអាសន្ន ហើយបានចែងយ៉ាងច្បាស់ថា សមាជិកសភាជាប់ឆ្នោតគួរតែរក្សាអំណាច របស់ពួកគេរហូតដល់ សភាថ្មីអាចត្រូវបានជ្រើសរើស ដោយប្រជាជនអ៊ុយក្រែនដែល ទោះជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញមិនបានចែងសម្រាប់ ការបន្តអាណត្តិប្រធានាធិបតីទេ។
លោក Putin ធ្លាប់បានលើកឡើងជាច្រើនដងថា អ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនអាចរក្សា Zelensky នៅនឹងកន្លែងនេះបណ្តោះអាសន្ន ដើម្បីអាចធ្វើការបន្ទោសគាត់ និងរដ្ឋាភិបាលរបស់គាត់ចំពោះ ការសម្រេចចិត្តដែលមិនមានការគាំទ្រ ដែលធ្វើឡើងដោយទីក្រុងគៀវមុនពេលជំនួសពួកគេដោយនរណាម្នាក់ផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី