ព័ត៌មានអន្តរជាតិ

ប្រធាន​ក្រុម​នយោបាយ​ជប៉ុន ប្រឈម​នឹង​ការ​ចាប់​ខ្លួន ពី​បទ​រារាំង​យុទ្ធនា ការបោះឆ្នោត

រូបភាព៖ Kyodo

តូក្យូ៖ មេដឹកនាំ និងសមាជិកដទៃទៀតនៃក្រុមនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ត្រូវប្រឈមជាមួយនឹងដីកាចាប់ខ្លួនថ្មីកាលពីថ្ងៃសុក្រ សម្រាប់ការចោទប្រកាន់ថា បានរារាំងយុទ្ធនាការរបស់បេក្ខជនគូប្រជែង សម្រាប់ការបោះឆ្នោតដោយសភា ក្នុងខែមេសា។

ប៉ូលីសបានឲ្យដឹងថាលោក Atsuhiko Kurokawa អាយុ ៤៥ឆ្នាំជាអ្នកដឹកនាំ “Tsubasa no To” លោក Ryosuke Nemoto អាយុ ២៩ឆ្នាំដែលជាបេក្ខជនមិនជោគជ័យរបស់ក្រុមនៅក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែមេសា និងលោក Hayato Sugita អាយុ ៣៩ឆ្នាំត្រូវបានចោទប្រកាន់ថា បានដេញតាមរថយន្តក្បួនគូប្រជែងរបស់ពួកគេ។

លោក Natsumi Sakai បេក្ខជន​គណបក្ស​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​របស់​ជប៉ុន ដែល​ត្រូវ​បាន​គេ​កំណត់​គោលដៅ​បាន​បន្ត​ឈ្នះ​ការ​ប្រណាំងប្រជែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ខណៈពេលដែលច្បាប់បោះឆ្នោតរបស់ការិយាល័យសាធារណៈបានលើកឡើងនូវទង្វើជាច្រើន ដែលអាចបង្កើតជាឧក្រិដ្ឋកម្មនៃ “ការរាំងស្ទះដល់សេរីភាពនៃការបោះឆ្នោត” វាជារឿងកម្រណាស់ សម្រាប់សំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវបានបង្កើតឡើងលើសកម្មភាពមិនច្បាស់លាស់ដូចជាការរារាំងយុទ្ធនាការរបស់បេក្ខជន នៅពេលពួកគេផ្លាស់ប្តូរពីតំបន់មួយទៅ មួយ​ទៀត​នេះ​បើ​តាម​ប្រភព​ស៊ើប​អង្កេត។

អ្នកទាំងបីត្រូវបានចាប់ខ្លួនជាលើកដំបូងកាលពីថ្ងៃទី១៧ ឧសភា ពីបទប្រើប្រាស់ឧបករណ៍បំពងសំឡេងដើម្បីព្យាយាមបំបិទសំឡេងសម្ដីរបស់បេក្ខជនគូប្រជែងម្នាក់ទៀតគឺលោក Hirotada Ototake នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្តដោយការបោះឆ្នោត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top