ព័ត៌មានអន្តរជាតិ

ប្រទេស Cyprus បង្ហាញកំណត់ត្រា នៃការកើនឡើងសីតុណ្ហភាព ខ្ពស់រហូតដល់៤៤អង្សាសេ

Xinhua

នីកូស៊ី ៖ នាយកដ្ឋានឧតុនិយមស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេស Cyprus រឹហៅថា សាធារណរដ្ឋស៊ីប បានកត់ត្រាអំពីកម្តៅថ្ងៃ ដែលខ្ពស់បំផុតរបស់ខ្លួន មិនធ្លាប់មាន សម្រាប់ខែមិថុនានៅថ្ងៃសុក្រ ខណៈដែលសីតុណ្ហភាពបានកើនឡើង ដល់៤៤អង្សាសេដែលមិនធ្លាប់មានពីមុនមកឡើយ ។
នៅក្នុងកំណត់ត្រានេះដែរ គឺ១០អង្សាសេ លើសពីសីតុណ្ហភាពខ្ពស់បំផុត ជាមធ្យមសម្រាប់ខែមិថុនានេះ ។

សីតុណ្ហភាពបានចាប់ផ្តើមឡើង នៅកាលពីសប្តាហ៍នេះ នៅគ្រាដែលម៉ាស់ខ្យល់ក្តៅបក់មកពីវាលខ្សាច់អាហ្រ្វិកមកដល់កោះមេឌីទែរ៉ាណេភាគខាងកើត ។

អ្នកឧតុនិយមស៊ីប បានលើកឡើងថា សីតុណ្ហភាពខ្ពស់លើសពី៤០អង្សាសេនឹង បន្តរហូតដល់ដើមសប្តាហ៍ក្រោយ ហើយបានចេញសេចក្តីជូនដំណឹង ពណ៌ទឹកក្រូចព្រមាន ប្រជាជន ពីគ្រោះថ្នាក់ នៃការប៉ះពាល់នឹងកម្តៅកើនឡើងខ្ពស់ និង ពន្លឺព្រះអាទិត្យចាំងមកដោយផ្ទាល់ ។ អាកាសធាតុត្រជាក់ជាងនេះវិញ ត្រូវបានគេរំពឹងថា នៅពាក់កណ្តាលសប្តាហ៍ក្រោយ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បុរសអាយុ៦០ឆ្នាំ ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរោគសញ្ញា នៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។

ជាធម្មតាប្រទេសស៊ីប ជួបប្រទះនូវសីតុណ្ហភាពខ្ពស់ក្នុងអំឡុងខែរដូវក្តៅ ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានគឺ ៤៦,២អង្សាសេត្រូវបានកត់ត្រានៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top