ព័ត៌មានអន្តរជាតិ

លោក Orban ៖ សហភាពអឺរ៉ុប មានសមត្ថភាព អាចបញ្ចប់ជម្លោះនៅ អ៊ុយក្រែន ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ

RT News
" "

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា ប្រទេសលោកខាងលិច គឺកំពុងស្ថិតក្នុងរង្វង់ ដ៏តូចមួយ នៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ដោយកត់សម្គាល់ថា ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវការកម្លាំងគាំទ្រសន្តិភាព ដើម្បីជំនួសអ្នកដែលកំពុងកាន់អំណាច ដើម្បីជៀសវាងនូវសេណារីយ៉ូនេះ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TV2 កាលពីថ្ងៃសុក្រ ត្រឹមតែពីរថ្ងៃមុនការបោះឆ្នោត សភាអឺរ៉ុប លោក Orban បាននិយាយថា ជាមួយនឹងការពិភាក្សា ទាំងអស់ ទាក់ទងនឹងការបញ្ជូនអាវុធបន្ថែម និងសូម្បីតែកងទ័ពទៅកាន់ អ៊ុយក្រែន ប្រទេសលោកខាងលិចគឺ នៅលើផ្លូវត្រង់ទៅកាន់សង្រ្គាម។

" "

នាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា នៅពេលដែលជម្លោះបានចាប់ផ្តើមនៅឆ្នាំ២០២២ ប្រទេសនៅសហភាព អឺរ៉ុបភាគច្រើន រួមទាំងប្រទេសអាល្លឺម៉ង់ បានប្តេជ្ញាថានឹងបញ្ជូនតែជំនួយ ដែលមិន មានគ្រោះថ្នាក់ដល់ ទីក្រុងគៀវ ដូចជាមួកសុវត្ថិភាពជាដើម ហើយមិនមានសំណួរណាមួយ អំពីការផ្គត់ផ្គង់ឧបករណ៍ដែលសមរម្យ សម្រាប់ការសម្លាប់ជីវិតមនុស្ស ដល់ជីវិតមនុស្សនោះទេ។

" "

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក មហាអំណាចលោកខាងលិច បានផ្គត់ផ្គង់ដល់ទីក្រុងគៀវនូវអាវុធ និងគ្រាប់រំសេវយ៉ាងច្រើន និងជាបន្តបន្ទាប់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top