ព័ត៌មានអន្តរជាតិ

នាវាពាណិជ្ជកម្មចំនួន២គ្រឿង រងការបំផ្លិចបំផ្លាញ នៅឆ្នេរសមុទ្រ នៃប្រទេសយ៉េមែន

Afp

អាដែន៖ យោងតាមរបាយការណ៍ពីទីភ្នាក់ងារដែនសមុទ្ររបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា
កាលពីថ្ងៃសៅរ៍ នាវាពាណិជ្ជកម្មចំនួន២គ្រឿងត្រូវបានខូចខាតនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានៅឯឆ្នេរសមុទ្រនៃប្រទេសយ៉េមែន ។

ក្រុមហ៊ុនសន្តិសុខអង់គ្លេសឈ្មោះថា Ambrey បានឲ្យដឹងនៅថ្ងៃថ្ងៃអាទិត្យនេះថា នាវាដឹកទំនិញទូទៅដែលមានទង់ជាតិ Antigua និង Barbuda ត្រូវបានវាយប្រហារដោយមីស៊ីលចម្ងាយ៨៣ម៉ាយពីភាគអាគ្នេយ៍នៃទីក្រុង អាដែន ដែលបណ្តាលឱ្យមានភ្លើងឆេះដែលក្រោយមកត្រូវបានពន្លត់ ។

ក្រុមហ៊ុនបានឲ្យដឹងទៀតថា នាវិកនៃកប៉ាល់នេះបានរាយការណ៍មកថា គ្រាប់មីស៊ីលទី២ត្រូវបានគេមើលឃើញ ប៉ុន្តែមិនបានត្រូវចំនាវានោះទេ ។ អ្នកជិះទូកតូចនៅក្បែរនោះបានបាញ់រះមកលើនាវានៅក្នុងពេលកើតហេតុ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។

ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ថា (UKMTO) បានរាយការណ៍ពីឧប្បត្តិហេតុដាច់ដោយឡែកមួយនៅចម្ងាយប្រហែល៧០ម៉ាយក្នុងសមុទ្រភាគនិរតីនៃទីក្រុង អាដែន ។

យោងតាម UKMTO បានឱ្យដឹងថា នាវាចំនួន១គ្រឿងត្រូវបានវាយប្រហារដោយ “គ្រាប់ផ្លោងមិនស្គាល់ឈ្មោះ” នៅលើផ្នែកខាងក្រោយរបស់នាវា ដែលបណ្តាលឱ្យមានអគ្គីភ័យ ប៉ុន្តែមិនមានអ្នករងរបួសណាមួយត្រូវបានរាយការណ៍មកនោះទេ ។

គិតមកដល់ពេលមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងថា ការវាយប្រហារដែលបានកើតឡើង ស្របពេលយុទ្ធនាការរយៈពេល១ខែដោយក្រុមឧទ្ទាម ហួធី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយ៉ែមែន ដោយបានកំណត់គោលដៅលើនាវានៅឆ្នេរសមុទ្ររបស់ប្រទេសនេះ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top