ព័ត៌មានអន្តរជាតិ

គណបក្សកំណែទម្រង់ថៃ មានទំនុកចិត្តឈ្នះលើសំណុំរឿង ករណីរំលាយបក្សរបស់ខ្លួនចោល

Afp

បាងកក៖ អ្នកឈ្នះការបោះឆ្នោតដែលជាប់គាំងនៅប្រទេសថៃឡង់ដ៏ លោក Pita Limjaroenrat បានលើកឡើងនៅថ្ងៃអាទិត្យនេះថា លោកមានទំនុកចិត្តក្នុងការឈ្នះលើសំណុំរឿងរបស់តុលាការ ដែលអាចឃើញគណបក្សរបស់លោកត្រូវបានរំលាយចោល ជុំវិញការសន្យារបស់ខ្លួនដើម្បីធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រមួយនេះ ។

គណបក្សកំណែទម្រង់ Move Forward Party ហៅកាត់ (MFP) របស់លោក Pita បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែសមាជិកព្រឹទ្ធសភាអភិរក្សបានបញ្ឈប់គាត់មិនឱ្យក្លាយជានាយករដ្ឋមន្ត្រីឡើយ ដោយសារតែការជំរុញឱ្យផ្លាស់ប្តូរច្បាប់ការពារព្រះមហាក្សត្រ Maha Vajiralongkorn ពីការរិះគន់ ។

តុលាការធម្មនុញ្ញរបស់ព្រះរាជាណាចក្រមួយនេះកំពុងតែពិចារណាលើញត្តិដើម្បីរំលាយបក្ស MFP ប៉ុន្តែនៅថ្ងៃអាទិត្យនេះ លោក Pita បានគូសបញ្ជាក់ការការពារចំនួន៩ចំណុចរបស់គណបក្សដោយបានលើកឡើងថា គាត់ជឿថា ករណីនេះនឹងមិនជំទាស់នឹងពួកគេនោះទេ ។

គាត់បានប្រាប់ដល់អ្នកយកព័ត៌មានថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងជាមួយនឹងកាការពារចំនួន៩របស់ខ្ញុំ។ គោលការណ៍៩ចំណុចរបស់យើងផ្តោតលើយុត្តាធិការ និងដំណើរការ” ។

ប្រទេសថៃឡង់ដ៏ មានប្រវត្តិនៃការធ្វើអន្តរាគមន៍របស់តុលាការក្នុងនយោបាយ ហើយនៅឆ្នាំ២០២០ គណបក្សមុនរបស់ MFP គឺគណបក្ស Future Forward Party ត្រូវបានតុលាការចេញដីកាពីបញ្ហាហិរញ្ញវត្ថុ ។

លោក Pita បានព្រមានថា ការរំលាយបក្ស MFP ដែលជាគណបក្សតែមួយដ៏ធំបំផុតនៅក្នុងសភា អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top