ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រៀមខ្លួនរួចហើយ នឹងប្រឈមមុខ នឹងការចោទប្រកាន់ ពីបទប្រមាថដល់របបរាជានិយម

Afp

បាងកក៖ កាលពីថ្ងៃសៅរ៍ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថរបបរាជានិយម ដែលបង្ហាញពីការបកក្រោយចំពោះបញ្ហានយោបាយដ៏ធ្ងន់ធ្ងរ ដែលសម្ព័ន្ធមិត្តកំពុងស្ថិតក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ។

ពាក្យបណ្តឹងដែលបានដាក់ដោយយោធារបបរាជានិយមដែលបានបណ្តេញរដ្ឋាភិបាលរបស់ប្អូនស្រីរបស់លោក គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ផ្តើមចេញពីបទសម្ភាសន៍ដែលឧកញ៉ាដ៏មានឥទ្ធិពលបានផ្តល់ដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥ ។ ការចោទប្រកាន់ផ្សេងទៀតរួមមានការបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ។

លោក ថាក់ស៊ីន បានលើកឡើងថា លោកនឹងជួបព្រះរាជអាជ្ញានៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ ប៉ុន្តែលោកមិនខ្វល់ខ្វាយអំពីសំណុំរឿងនេះទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីតបតនឹងរឿងនេះ ។

លោកបានប្រាប់ដល់អ្នកយកព័ត៌មានថា “វាគ្មានអ្វីនោះទេ” ។

លោក ថាក់ស៊ីន ដែលមានវ័យ៧៤ឆ្នាំបានបដិសេធលើការប្រព្រឹត្តខុស ហើយបានសន្យាម្តងហើយម្តងទៀតនូវភក្តីភាពចំពោះរាជប្ល័ង្គ ការរិះគន់ដែលត្រូវបានហាមឃាត់ក្រោមច្បាប់ប្រមាថដល់ព្រះមហាក្សត្រដ៏ចម្រូងចម្រាសរបស់ប្រទេសថៃឡង់ដ៏ ដែលជារឿងមួយចាត់ទុកថា មានភាពតឹងរ៉ឹងបំផុតមួយនៅជុំវិញពិភពលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top