បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃសុក្របានបញ្ជា ឱ្យស្ថាប័នរដ្ឋទាំងអស់បញ្ឈប់ ការប្រើប្រាស់ម៉ាស៊ីន ត្រជាក់ និង បិទភ្លើងខាងក្រៅ ដើម្បីបន្ធូរបន្ថយសម្ពាធ ដែលកំពុងកើតមាន នៅលើបណ្តាញ ថាមពល ដោយសារតែការខូចខាតពីការ វាយប្រហារតាមអាកាស របស់រុស្ស៊ីនាពេលកន្លងមក។
យោងតាមមន្ត្រីជាន់ខ្ពស់ ដែលបានប្រកាស អំពីបម្រានេះបានឲ្យដឹងទៀតថា វិធានការនេះនឹងចូលជាធរមានពេញ មួយរដូវក្តៅ ហើយនឹងជួយសន្សំ សំចៃថាមពល ជៀសវាងការដាច់ភ្លើងដ៏ធំដែលបាន ញាំញីប្រទេសក្នុងរយៈពេល ជាច្រើនខែកន្លងមកនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា៖ស្ថានភាពក្នុងវិស័យថាមពលមានភាពស្មុគស្មាញ។ យើងកំពុងធ្វើការលើការ ស្ដារឡើងវិញនូវអ្វីដែលអាចស្ដារឡើងវិញបានយ៉ាងឆាប់រហ័ស ប៉ុន្តែយើងត្រូវតែកាត់ បន្ថយការប្រើប្រាស់ ដោយចាប់ផ្តើមពីខ្លួនយើងផ្ទាល់។
ទីក្រុងមូស្គូបានចាប់ផ្តើមកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលអ៊ុយក្រែនក្នុងខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកលើស្ពាន Crimean របស់រុស្ស៊ីហើយបានបន្តការវាយប្រហារនៅក្នុងខែមីនាឆ្នាំនេះ ដោយបានធ្វើឱ្យមានខ្ទេចខ្ទី និងកន្លែងចែកចាយនៅទូទាំងប្រទេស ដោយក្រសួងការពារជាតិរុស្ស៊ីបានពន្យល់ថា ការសម្រេចចិត្តនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងទីក្រុងគៀវ ដែលផ្តោតលើឃ្លាំងប្រេង និងរោងចក្រចម្រាញ់ប្រេង នៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី