ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ប្រកាសលាលែង ពីតំណែង

AFP

ប្រ៊ុចសែល៖ ដោយសារតែលទ្ធផល ខកចិត្តរបស់គណបក្ស VLD បើកចំហរបស់លោកនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានប្រកាសនៅល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះថា លោកនឹងលាលែងពីតំណែង ចាប់ពីថ្ងៃទី១០ ខែមិថុនា។

លោកបានលើកឡើងថា “សម្រាប់ពួកយើង វាជាល្ងាចដ៏លំបាក ជាពិសេសយើងបានចាញ់ ។ ចាប់ពីថ្ងៃស្អែក ខ្ញុំនឹងធ្វើជា នាយករដ្ឋមន្ត្រី ដែលលាលែងពីតំណែង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។

នាយករដ្ឋមន្ត្រី​បាន​អបអរសាទរ​ អ្នក​ឈ្នះ​ការបោះឆ្នោត។ គណបក្សរបស់លោកទទួលបាន ៥,៩ភាគរយនៃសម្លេងឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ និង ៨,១ ភាគរយនៅក្នុងការបោះឆ្នោតថ្នាក់តំបន់ ។

យោងតាមការព្យាករណ៍ដំបូង ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃបែលហ្ស៊ិក N-VA នឹងនៅតែជាក្រុមសភា នាំមុខគេដែលមាន ២៤អាសនៈ ដោយនាំមុខ MR (២២ អាសនៈ) ។

ចលនាកំណែទម្រង់ (MR) ទទួលបានជ័យជម្នះយ៉ាង ដាច់ឆ្ងាយទាំងនៅទីក្រុងប្រ៊ុចសែល និង Wallonia (២៦,១ភាគរយ និង ២៩,៨ភាគរយនៃការបោះឆ្នោតរៀងៗ ខ្លួនរហូតមកដល់ពេលនេះ) ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top